សេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ (FA) នៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ត្រូវបានលើកយកមកពិនិត្យពិភាក្សារវាងគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០២៣នេះថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ “ព្រែកជីកហ្វូណនតេជោ” ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong។

ក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី​ ថ្នាក់ដឹកនាំស្ថាប័ន នៃគណៈកម្មការអន្តរក្រសួង និងមន្ត្រីបច្ចេកទេសពីក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) មួយចំនួនផងដែរកាលពីរសៀលម្សិលមិញនេះ។

សេចក្ដីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌ (FA) ដែលកំពុងស្ថិតក្នុងការពិនិត្យកែសម្រួលនេះ បន្ទាប់ពីបញ្ចប់ការពិនិត្យនិងចុះហត្ថលេខារួចរាល់ នឹងកំណត់បានកាន់តែច្បាស់ពីសក្ដានុពលនៃគម្រោងព្រែកជីកហ្វូណនតេជោ តាមរយៈការសិក្សាឱ្យកាន់តែស៊ីជម្រៅលើគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គម។

...

សូមជម្រាបថា៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ត្រូវបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ” នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងនេះផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print