ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖ សូមជូនបុណ្យកុសលទាំងអស់នេះ ដល់ជនរួមជាតិទាំងអស់ និងសូមអនុមោទនាទទួលដោយសទ្ធាជ្រះថ្លារៀងៗខ្លួន។
សូមបញ្ជាក់ថា៖ លោករដ្ឋមន្ត្រីសូមឧទ្ទិសមគ្គផល បុណ្យកុសល ដែលកើតចេញពីការកាន់បិណ្ឌនាឱកាសនេះ ចូរមានដល់បុព្វការីជន និងញាតិការទាំងឡាយដែលបានចែកឋានទៅកាន់បរលោក សូមទទួលអនុមោទនាយកអានិសង្ឃពីយើងខ្ញុំទាំងអស់គ្នា ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃនោះផងចុះ។
ព្លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានមានប្រសាសន៍បន្តថា៖ ព្រឹកនេះ ខ្ញុំ និងសហការីបានមូលមតិគ្នាចូលរួមពិធីកាន់បីណ្ឌទី១៣ នៅវត្តព្រះបារមីវង្គតបូរី (ទួលក្រសាំង) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការរៀបចំចង្ហាន់ និងទេយ្យទានវេប្រគេនព្រះសង្ឃ ប្រកបដោយទឹកចិត្តជ្រះថ្លា។ សូមជូនបុណ្យកុសលទាំងអស់នេះ ដល់ជនរួមជាតិទាំងអស់ និងសូមអនុមោទនាទទួលដោយសទ្ធាជ្រះថ្លារៀងៗខ្លួន។
អនុមោទនា ពិធីកាន់បិណ្ឌ (បិណ្ឌ ១៣) ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ តុលា ២០២៣ ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ៕