គណបក្ស កម្លាំងជាតិ មានសញ្ញាសម្គាល់ ៖ អំពូលបញ្ចេញពន្លឺពណ៌លឿង-ស

ចែករំលែក៖

ភ្នំពេញៈ​ គណបក្សកម្លាំងជាតិ ត្រូវបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយប្រកាសលេខ ៤៩៣១ ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

គណបក្សកម្លាំងជាតិ មានរូបសញ្ញា “អំពូលបញ្ចេញពន្លឺពណ៌លឿង-ស ផ្ទៃរង្វង់មូលពណ៌ក្រហម និងមានអក្សរគណបក្ស កម្លាំងជាតិ ពណ៌ក្រហម” ជាសញ្ញាសម្គាល់។

ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីគណបក្សកម្លាំងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ជាមួយនឹងការសម្រេចចុះបញ្ជីក្រសួងមហាផ្ទៃបានបញ្ជាក់ថា គណបក្សកម្លាំងជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

លោក ស៊ុន ចន្ធី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការ រងគណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាក់ បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស កម្លាំងជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច : 

ប្រការ ១ …ត្រូវបានចុះឈ្មោះ គណបក្សកម្លាំងជាតិ សរសេរអក្សរកាត់ថា(គ.ក.ជ) ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល នៅក្រុមទី១៣ ផ្លូវវិលំ ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។

ប្រការ ២ -គណបក្សកម្លាំងជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងល័ក្ខន្តិកៈរបស់គណបក្សីដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ប្រការ ៣ –អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គនាយក៏ដ្ឋានពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងសាមី គណបក្ស ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print