បារាំង៖ វាយប្រហារដោយ កាំបិត នៅសាលារៀន ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

គ្រូបង្រៀនម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧប្បត្តិហេតុចាក់សម្លាប់ដែលបានកើតឡើងនៅសាលារដ្ឋក្នុងទីក្រុង Arras ភាគខាងជើងប្រទេសបារាំងនៅថ្ងៃនេះ (ថ្ងៃទី 13 ខែតុលា)។

ទូរទស្សន៍ BFMTV បានផ្សាយថា ការវាយប្រហារដោយកាំបិតបានកើតឡើងនៅវិទ្យាល័យ Gambetta ក្នុងទីក្រុង Arras នៅម៉ោងប្រហែល 11:00 ព្រឹក ម៉ោងក្នុងស្រុក (ម៉ោង 4:00 រសៀល ម៉ោងនៅប្រទេសកម្ពុជា) នៅថ្ងៃទី 13 ខែតុលា។
ក្នុងចំណោមជនរងគ្រោះមានបុគ្គលិកសាលាម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីមានរបួសស្នាមច្រើនកន្លែង និងគ្រូម្នាក់ដែលរងរបួសមិនសូវធ្ងន់ធ្ងរ។ ក្នុងសារបង្ហោះលើបណ្តាញសង្គម X រដ្ឋមន្ត្រីមហាផ្ទៃបារាំង Gerald Darmanin បាននិយាយថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចាក់សម្លាប់មនុស្ស។
យោងតាម BFMTV ជនសង្ស័យជាបុរសអាយុ 20 ឆ្នាំមានដើមកំណើត Chechen ។ គាត់បានស្រែកថា “Allahu Akbar” ក្នុងអំឡុងពេលឧក្រិដ្ឋកម្ម។ អាជ្ញាធរបារាំងក៏បានចាប់ខ្លួនបងប្រុសរបស់បុរសនេះដែរ។
យោងតាមវិមាន Elysee ប្រធានាធិបតី Emmanuel Macron កំពុងធ្វើដំណើរទៅកាន់សាលាដែលជាកន្លែងដែលការវាយប្រហារដ៏គួរឱ្យរន្ធត់បានកើតឡើង។ ប៉ូលិសបារាំងបានជំរុញប្រជាជនឱ្យនៅឆ្ងាយពីតំបន់នោះ ហើយកុំផ្សព្វផ្សាយព័ត៌មានមិនពិតអំពីឧបទ្ទវហេតុនេះតាមអ៊ីនធឺណិត៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print