តោះស្វែងយល់ អំពី ស្ត្រីមានផ្ទៃពោះ គួរប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ!

ចែករំលែក៖

ភ្នំពេញ : អំឡុងពេលមានផ្ទៃពោះ មិនមែនជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីធ្វើដំណើរឆ្ងាយឡើយ។ ដូចនេះអ្នកម្តាយទាំងឡាយគួរស្វែងយល់អំពីចំនុចខាងក្រោមដើម្បីទុកជាអត្ថប្រយោជន៍។

ក) ការធ្វើដំណើរផ្លូវឆ្ងាយត្រូវហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលដែលមាន៖
– ផ្ទៃពោះកូនភ្លោះ
– ប្រវត្តិរលូតកូន
– មានសញ្ញាគម្រាមកើតមិនគ្រប់ខែ
– ជំងឺលើសឈាម
– ជំងឺទឹកនោមផ្អែម

ខ) ទីកន្លែងដែលមិនគួរធ្វើដំណើរទៅ៖
– ក្នុងតំបន់ពុំមានកន្លែងសំរាកពេទ្យ
– ក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់ ជំងឺហ្ស៊ីកា គ្រុនឈាម និងជំងឺឆ្លង

គ) ក្នុងពេលធ្វើដំណើរស្ត្រីត្រូវយកទៅជាមួយនូវ ៖
– ប្រដាប់ស្ទង់កំដៅ
– ថ្នាំ Paracétamol
– ប្រដាប់វាស់ឈាម

ឃ) ការធ្វើដំណើរតាមយន្តហោះ៖
ស្ត្រីអាចធ្វើដំណើរតាមយន្តហោះ (ចំពោះការហោះហើររយៈពេលខ្លី) បានរហូតកូនក្នុងផ្ទៃអាយុ ៧ខែ ឬ ៨ខែ ដោយមានសំបុត្រពេទ្យបញ្ជាក់ពីការប៉ាន់ស្មានថ្ងៃសម្រាល។ ការធ្វើដំណើរតាមយន្តហោះត្រូវហាមឃាត់ក្នុងរយៈពេលខែចុងក្រោយ និង៧ថ្ងៃ ក្រោយសម្រាល។

បងប្អូនស្ត្រីមានផ្ទៃពោះ គួរជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅអំឡុងពេលធ្វើដំណើរ ឬនៅតំបន់ដែលគ្មានមន្ទីរពេទ្យ។ ប្រសិនបើមានបញ្ហាកើតឡើង បន្ទាប់ពីការធ្វើដំណើរ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងពិនិត្យឲ្យបានច្បាស់លាស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងចំពោះម្តាយនិងកូននៅក្នុងផ្ទៃ។ នេ៧ជាបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print