ស្វែងយល់ អំពីបុណ្យភ្ជុំបិណ្ឌ ! អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ តុលា ២០២៣ !

ចែករំលែក៖

ភ្នំពេញ ៖    បុណ្យ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀង មក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ មិនដែល

អាក់ខាន ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន រយៈ ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប ព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ ថ្ងៃខែ ដែល ត្រូវប្រារព្ធ ពិធីបុណ្យ ភ្ជុំបិណ្ឌ គ្រប់ បងប្អូន កូន ចៅ សាច់ ញាតិ សន្ដាន ទាំងអស់ ទោះ នៅ ទី ជិត ឬ ទី ឆ្ងាយ តែង តែ ធ្វើ ដំណើរ ទៅ ជួប ជុំ គ្នា ជា ពិសេស ឪពុក ម្ដាយ ដើម្បី រៀបចំ ម្ហូប អាហារ បាយ សម្ល ចង្ហាន់ យក ទៅ ប្រគេន ព្រះសង្ឃ ដែល គង់ នៅ វត្ត អារាម។
ប្រវត្តិ បុណ្យ ភ្ជុំបិណ្ឌ ៖

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ យើង អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗ ដែល យើង ហៅថា “បាយបិណ្ឌ”) ។
បើ តាម តម្រា ចារ តាម ប្រវត្តិសាស្ត្រ នៃ ប្រទេស កម្ពុជា យើង បាន បង្ហាញ ថា ពិធី បុណ្យ ភ្ជុំ បិណ្ឌ គឺ កើត មាន តាំង ពី បុរាណ កាល មក ម្ល៉េះ។ ប៉ុន្តែ ទាស់ ត្រង់ ថា កាល ពី សម័យ មុន គេ មិន ហៅ ថា បុណ្យ ភ្ជុំ ទេ ដោយ នៅ ក្នុង ពិធី នេះ គេ មាន បែង ចែក ចេញ ជា ពីរ ថ្នាក់។ ថ្នាក់ ដំបូង គឺ គេ ចាប់ ផ្ដើម ធ្វើ ចាប់ ពី ថ្ងៃ ១ រោច រហូត ដល់ ថ្ងៃ ១៤ រោច ជា វារកភត្ត (ភត្ត ធ្វើ តាម ថ្ងៃ) ជា បន្ត បន្ទាប់។ ចំណែក មួយ ថ្នាក់ ទៀត គេ ធ្វើ នៅ ថ្ងៃ ១៥ រោច ដែល គេ ហៅ ថា បុណ្យ ភ្ជុំ។ ពិធី បុណ្យ ទាំង ពីរ ថ្នាក់ នេះ បច្ចុប្បន្ន ត្រូវ បាន យើង បូក បញ្ចូល គ្នា ហើយ ហៅ កាត់ ថា ពិធី បុណ្យ បិណ្ឌ ភ្ជុំ នេះ ឯង។

រឿងទាក់ទងនឹងបុណ្យ ភ្ជុំបិណ្ឌ ៖
អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។
បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក ក៏ បាន និមន្ត ទៅធ្វើ ទស្សនកិច្ចនៅ ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ មាននូវ ផ្កាឈូក រត័្ន មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ ត្រជាក់ស្រួល មិន បណ្តាល ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។    រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក សត្វ នរក ទាំង នោះ មាន ការ ភ្ញាក់ ផ្អើល យ៉ាង ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន ការកោត ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ ព្រះអង្គ លោក ក៏បាន ពន្យល់ សមែ្តង ធម៌‌ទេសនា អោយពួកសត្វ នរកទាំងនោះស្តាប់ ក្រោយ មកលោក ក៏ បានលាត្រឡប់ មកស្ថាន មនុស្ស វិញ ហើយ ពួក សត្វ នរក ទាំង នោះ បាន ផ្តាំផ្ញើ ថា : “ទូល ព្រះបង្គំ ទាំង អស់គ្នាសព្វថៃ្ងនេះ លំបាក វេទនាណាស់ ណា កម្តៅភ្លើងនរក ណា អត់អាហារ មិន ដែល មាន សាច់ សា លោហិត ណា លើក យក អាហារភោជន ឬ បច្ច័យបួន មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ ក៏មានច្រើនដែរ អ៊ី ចឹង បើ តេជគុណ និមន្ត ទៅ ស្ថាន មនុស្ស លោកវិញ សូម ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច ហើយ ផ្សព្វផ្សាយ ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ ដាក់បិណ្ឌ ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ បានផលជួបឧបត្ថម្ភឲ្យ បាន ឆែ្អត ស្កប់ ស្កល់ បាត់ ទុក្ខ វេទនា តទៅ”។   ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ ព្រះពរ ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ ផ្សាយ ដល់ ប្រជា រាស្រ្ត គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី ឲ្យប្រ ជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង ពីពេលនោះ រហូត មក ដល់ សព្វ ថៃ្ងនេះ ។
មូលហេតុ ដែល ប្រារព្ធ ពិធី បុណ្យ ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ ៖ ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត) ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។ ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាម ញ្ញសម្រាប់ប្រជា រាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាល ពី សម័យ បុរាណកាល គេ ធ្វើ ពិធី បុណ្យ នេះ គឺ ដើម្បី រៀបចំ ធ្វើ សង្ឃភត្ត ទំនុក បម្រុង ព្រះសង្ឃ ដែល គង់ ចាំ វស្សា ក្នុង វត្ត រយៈ ពេល ៣ ខែ ចាប់ តាំង ពី ថ្ងៃ ចូល វស្សា រហូត ដល់ ថ្ងៃ ចេញ វស្សា។ នៅ ក្នុង ចំណេរ កាល បុរាណ បាន ចារ ថា ដោយ នៅ ក្នុង រដូវវស្សា មាន ភ្លៀង ធ្លាក់ ជោកជាំ រលឹម ពព្រិច ធ្វើ ឲ្យ មាន ការ លំបាក ដល់ ព្រះសង្ឃ ក្នុង ពេល ធ្វើ គោចរ បិណ្ឌបាត។ ហេតុ ដូច្នេះ ទើប បណ្ដា ពុទ្ធ បរិស័ទ នាំ គ្នា រៀបចំ ពិធី នេះ ដើម្បី ផ្គត់ផ្គង់ ព្រះសង្ឃ ប្រចាំ ថ្ងៃ រហូត ដល់ ថ្ងៃ ចេញ វស្សា។ ម្យ៉ាង វិញ ទៀត នៅ ក្នុង ពិធី បុណ្យ នេះ គឺ ធ្វើ ឡើង ដើម្បី ផ្សាយ ឧទ្ទិស កុសល ដល់ ពពួក បេតជនញាតិ និង ញាតិ ទាំង ៧ សណ្ដាន ព្រម ទាំង តំណ ញាតិ ច្រើន មហាកប្ប នោះ ផង ដែរ តាម រយៈ អនុភាព នៃ សង្ឃគតាទក្ខិណាទាន ដែល រស់ រង ទុក្ខ វេទនា កើត ជា ប្រេត មាន កម្មពៀរ ជាប់ ទោស ធ្ងន់ រងកម្ម ក្រហល់ ក្រហាយ អត់ឃ្លាន ទាំងអស់ នោះ បាន រួច ផុត ពី ក្ដី លំបាក សោកសៅ។
ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា
បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន ផ្សាយ ចូល មក ក្នុង ប្រទេស ខែ្មរ យើង ហើយ នោះ ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។ លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ ដែល បួសក្នុង ព្រះ ពុទ្ធ សាសនា ដោយ បច័្ចយ បួន មានចង្អាន់ បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ មក ទៀត ព្រះអង្គ ទ្រង់ ឈេ្វង យល់ថា នៅ រដូវវស្សា ព្រះសង្ឃ និមន្ត ចេញ ទៅ បិណ្ឌ បាត្រ នោះ ជួបប្រទះ នូវការលំបាក ខ្លាំងណាស់ ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក ដែល បណ្តាល ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ ដួល លើភក់ ជ្រាំនោះ ក៏ នាំ ឲ្យ ព្រះ អង្គ កើត ព្រះទ័យ សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ កុំនិមន្ត ចេញ បិណ្ឌ បាត្រ ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ ប្រកាស ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ ឧបត្ថម្ភ បច្ច័យ បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។ ការអនុវត្តន៍បែបនេះ ចេះតែក្លាយ បន្តិចម្តងៗ ប្រជារាស្រ្ត ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ ថៃ្ង ពេញ បូរមី ខែ អស្សុជ មិន ឲ្យ ព្រះសង្ឃ ទៅណា ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ មកក៏សល់ រយៈពេលតិចទៅៗ រហូត មកដល់សព្វ ថៃ្ងនេះ អាស្រ័យ ដោយ កត្តា ជីវភាព រស់ នៅ ក្នុងសង្គម មានកា រ ប្រែប្រួល)។
រដូវ បុណ្យ ភ្ជុំបិណ្ឌ

ចាប់ តាំង ពី សម័យ បុរាណកាល រហូត មក ដល់ បច្ចុប្បន្ន នេះ ពិធី បុណ្យ ភ្ជុំបិណ្ឌ នេះ គេ តែងតែ ប្រារព្ធ នៅ ក្នុង រដូវវស្សា ព្រោះ នៅ ក្នុង រដូវ នេះ ពពួក ប្រេត អាច មាន ឱកាស ច្រើន ក្នុង ការ ស្វែងរក ចំណី អាហារ ជាង រដូវ ផ្សេងៗ ទាំងអស់។ ម្យ៉ាង វិញ ទៀត នៅ ក្នុង វស្សានរដូវ អាហារ របស់ ពួក ប្រេត ដូចជា ភក់ ជ្រាំ ស្លេស្ម៍ កំហាក សាកសព និង កាកសំណល់ អសោចិ៍ សម្បូរ នៅ ក្នុង ខែ ភ្លៀង ផ្គរ ពព្រិច។ នៅ ក្នុង រដូវ បុណ្យ ភ្ជុំបិណ្ឌ រយៈ ពេល ១៥ ថ្ងៃ នេះ មាន ពពួក បេតជន (ពួក ប្រេត) សាច់ញាតិ ទាំង ប្រាំពីរ សណ្ដាន ព្រម ទាំង តំណ ញាតិ ច្រើន មហាកប្ប ដែល អត់ ឃ្លាន អាហារ អស់ រយៈ ពេល ជា ច្រើន ខែ មក ហើយ នោះ ត្រូវ បាន រួច ផុត ពី ការ ឃុំឃាំង អនុញ្ញាត ឲ្យ មក ស្វែង រក សាច់ញាតិ នៅ តាម វត្តអារាម ផ្សេងៗ ដែល នាំ យក ចំណីអាហារ ផ្សេងៗ មក ឧទ្ទិស កុសល ឲ្យ ខ្លួន។ ម្យ៉ាង វិញ ទៀត បើ តាម សម្ដី ចាស់ៗ បុរាណ និយាយ តៗ គ្នា ថា ក្នុង រយៈ ពេល ១៥ ថ្ងៃ បើ ពពួក បេតជន ទាំងអស់ នោះ ដើរ ស្វែងរក ញាតិ ចំនួន ៧ វត្ត នៅ តែ មិន ឃើញ នោះ ពពួក ប្រេត ទាំងអស់ នោះ នឹង ស្រែក យំ ទន្ទ្រាំ ជើង ព្រោះ តែ ការ ខក បំណង និង ភាព ស្រេក ឃ្លាន ក្រហល់ក្រហាយ ក្នុង ចិត្ត។ ជា ពិសេស ពពួក បេតជន ទាំងអស់ នោះ នឹង ជេរ ដាក់ បណ្ដាសា ដល់ សាច់ញាតិ កូន ចៅ ជា មិន ខាន។
ការប្រារព្ធពិធីបុណ្យបិណ្ឌ ភ្ជុំ ៖
ចំពោះ បុណ្យ បិណ្ឌ ភ្ជុំ នេះ បុរាណាចារ្យ រាជបណ្ឌិត ខ្មែរ យើង បាន រៀបចំ រយៈ ពេល ១៥ ថ្ងៃ ដោយ ចាប់ គិត ពី ថ្ងៃ ទី ០១ រោច ដល់ ថ្ងៃ ទី ១៥ រោច ខែ ភទ្របទ ជា ពិធី មួយ សម្រាប់ ឧទ្ទិស កុសល ទៅ ដល់ បេតជន ញាតិ ដែល បាន ស្លាប់ ទៅ។ នៅ ក្នុង រយៈ ពេល ១៤ ថ្ងៃ នៃ ការ កាន់ បិណ្ឌ ឬ ដាក់ បិណ្ឌ នេះ ពុទ្ធបរិស័ទ ចំណុះ ជើង វត្ត ទាំងអស់ ជាពិសេស ក្រុម នីមួយៗ ដែល បាន រៀបចំ ជា ក្រុម ដោយ លោក តា អាចារ្យ ចាត់ចែង នោះ ត្រូវ បែងចែក ចេញ ៣ ឬ ៤ ក្រុម តូចៗ ដើម្បី រៀបចំ ធ្វើ យាគូ ឬ ធ្វើ ភត្តាហារ ជា ៣ ទៅ ៤ ឆ្នាំង ស្មើ នឹង ៣ ទៅ ៤ មុខ ម្ហូប។ ពេល ទូង ស្គរ ចំណាំ វស្សា អ្នក នៅ ក្នុង ក្រុម វេន នីមួយៗ ត្រូវ ចាប់ ផ្ដើម ធ្វើ ចង្ហាន់ ហើយ យាយ តា ចាស់ៗ ក្នុង ក្រុម វេន ត្រូវ ជ្រើស រើស យក ផ្ទះ ណាមួយ ដើម្បី ប្រមូល នំនែក រៀបចំ បាយ បិណ្ឌ បាយ បត្តបូរ។ រៀបចំ រួច ហើយ ត្រូវ នាំ គ្នា ទៅ វត្ត ស្ដាប់ លោក សូត្រ ថ្វាយ បង្គំ ធម៌ សុខោ និង ធម៌បរាភវសូត្រ។ ចំណែក ឯ កូន ចៅ ដែល នៅ ផ្ទះ ត្រូវ នាំ គ្នា ខិត ខំ ដុត ដៃ ដុត ជើង បបរ ឬ ស្លស្លុក តាម មុខ ម្ហូប នីមួយៗ ដោយ ឡែក ពី គ្នា។ លុះ ដល់ ពេល ព្រឹក ព្រាង អរុណោទ័យ ត្រូវ នាំ គ្នា រៀបចំ ខ្លួន កណ្ដៀត យួរ កាន់ ទូល រែក ចង្ហាន់ ទៅ វត្ត។      នៅ ក្នុង វត្ត លោក តា អាចារ្យ ត្រូវ រៀបចំ ពី ធី រាប់បាត្រ នៅ លើ ឧបដ្ឋាន សាលា។ បន្ទាប់ មក លោក អាចារ្យ ជា ប្រធាន ត្រូវ នាំ ពុទ្ធបរិស័ទ វេរ ចង្ហាន់ ប្រគេន ព្រះសង្ឃ វេរ បាយ បត្តបូរ។ល។ លុះ ដល់ ពេល ព្រះសង្ឃ ធ្វើ បត្តានុមោទនគាថា ចប់ មេ វេន ក្រុម នីមួយៗ ត្រូវ រៀបចំ ម្ហូប អាហារ ចំណី ចូល គំនាប់ ជូន លោក តា អាចារ្យ វត្ត ព្រម ទាំង ចាត់ចែង ភោជនាហារ ទទួល ភ្ញៀវ ដែល អញ្ជើញ ទៅ បុណ្យ នៅ ក្នុង ថ្ងៃ វេន របស់ ខ្លួន នោះ ផង ដែរ។ ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ ទៅ ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់ ទារុណកម្ម នៅ នរក ខណៈ ដែលខ្លះទៀតត្រូវបានគេ ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ ត្រឡប់ ទៅទទួលទុក្ខ វេទនា នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស ក្នុង ពិធី បុណ្យនេះផងដែរ។ សូម បញ្ជាក់ ដែរ ថា ក្នុង ថ្ងៃ បុណ្យ ភ្ជុំ មាន រៀបចំ កញ្ចប់ ចតុប្បច្ច័យ (ស៊ង) ប្រគេន គ្រប់ ភិក្ខុ សាមណេរ។ ឯ គណៈកម្មការ វត្ត បាន ចាត់ចែង នំ អន្សម នំ គម និង បាយ បត្តបូរ ឲ្យ ទៅ សិស្ស គណទុក ប្រគេន ភិក្ខុ សាមណេរ តាម ចំណែក សម្រាប់ ធ្វើ ចង្ហាន់ នៅ ព្រឹក ថ្ងៃ បន្ទាប់។ ម្យ៉ាង វិញ ទៀត ថ្ងៃ បុណ្យ ភ្ជុំ បិណ្ឌ នេះ កាល ពី សម័យ បុរាណ មាន លេង ល្បែង ប្រណាំង ក្របី សេះ ចាប់ ពី ២-៣ គូ ទៅ តាម តំបន់ រៀងៗ ខ្លួន[ត្រូវការអំណះអំណាង] ដើម្បី អបអរ នៅ ក្នុង ថ្ងៃ បុណ្យ ឆ្លង បង្ហើយ។ លើស ពី នេះ ទៅ ទៀត ក្របី សេះ និង របស់ ដែល ត្រូវ ប្រកួត គេ បាន តុបតែង លំអ ដោយ ប្រេង លាប ពណ៌ រលើបរលោង មាន ពាក់ ប្រឡៅ កណ្ដឹង ត្រដោក ឬ ចង្ក្រង ជាដើម។[ត្រូវការអំណះអំណាង] កន្លែង ខ្លះ ទៀត មាន លេង ល្បែង ផ្សេងៗ ខុស ពី នេះ ។ ប៉ុន្តែ រហូត មក ដល់ ពេល បច្ចុប្បន្ន នេះ ទំនៀមទម្លាប់ នេះ ចេះ តែ បាត់ៗ រួញ ថយ បន្តិច ម្ដងៗ សាសនា កាន់ តែ កន្លង វែង ទៅ នាំ ឲ្យ ការ ប្រកាន់ ខ្ជាប់ ស្ទើរ តែ បាត់បង់ ច្រើន ណាស់ ដែរ៕
បរាភវសូត្រ

បរាភវសូត្រ (អាន ថា ប៉ៈ រ៉ា ភៈ វៈ ) តែង ត្រូវ បាន ព្រះសង្ឃ សូត្រ នៅ ក្នុង ព្រះវិហារ ជា រៀងរាល់ ថ្ងៃ នា ពេល ទៀប ភ្លឺ នៅ ក្នុង អំឡុង ពេល បុណ្យ កាន់ បិណ្ឌ។ នៅ ក្នុង បរាភវសូត្រ នេះ ជា រឿយៗ គេ ឮ ឃ្លា មួយ ដែល ថា នាំ ឲ្យ វិនាស។ ឃ្លា នេះ ជា ហេតុ នាំ ឲ្យ អ្នក ខ្លះ មាន ទស្សនៈ ថា ពួក គេ មិន ហ៊ាន ស្ដាប់ ធម៌ បរាភវសូត្រ ទេ ព្រោះ ខ្លាច វិនាស។ តាម ពិត បរាភវសូត្រ មាន ន័យ ថា «មាត្រា ដែល ពោល ពី ធម្មជាតិ ដែល គ្មាន ក្ដី ចម្រើន ឬ ធម៌ ជា ហេតុ នាំ ឲ្យ មាន ក្ដី វិនាស»។ សូត្រ នេះ មាន នៅ ក្នុង គម្ពីរ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ទី ៥៤ ទំព័រ ទី ៣៦។ ធម៌ នេះ យើង អាច អះអាង ថា មិនមែន ធ្វើ ឲ្យ អ្នក ស្ដាប់ បាន ដល់ នូវ ក្ដី វិនាស ឡើយ ផ្ទុយ ទៅ វិញ ធ្វើ ឲ្យ អ្នក ស្ដាប់ បាន ដឹង ច្បាស់ ពី មូលហេតុ ដែល នាំ ឲ្យ វិនាស ហើយ ឲ្យ គេ ជៀសវាង ដើម្បី គេច ឲ្យ ផុត ពី ក្ដី វិនាស ហើយ ប្រសិន បើ គេ មិន បាន ស្ដាប់ ធម៌ នេះ គេ អាច នឹង មិន ដឹង ពី ហេតុ ដែល នាំ ឲ្យ វិនាស ហេតុ នេះ អាច នឹង ប្រព្រឹត្ត ខុស ជា ហេតុ នាំ ឲ្យ វិនាស ទៅ វិញ ទេ។ ក្នុង នោះ ព្រះពុទ្ធ បាន បង្រៀន ពី ហេតុ ផល សាមញ្ញៗ និង ជាក់ស្ដែង ដូចជា ថា បុគ្គល ដែល មាន វ័យ ចំណាស់ ពេក ហើយ យក មនុស្ស ក្មេង ជា ប្រពន្ធ ប្ដី ភាព ជា បុគ្គល អកត្ដញ្ញូ មិន ដឹង គុណ ឪពុកម្ដាយ អ្នក លេង ល្បែង ៣ ប្រការ គឺ ល្បែង ស្រី ល្បែង ស្រា និង ល្បែង ភ្នាល់ គ្រប់ ប្រភេទ ភាព ជា អ្នក ខ្ជិល ច្រអូស ជា ដើម ថា ហេតុ នាំ មក នូវ ក្ដី វិនាស។

ការ បោះបាយ បិណ្ឌ ៖
នៅ ព្រលឹម ម៉ោង ៤ព្រឹក ប្រជាពលរដ្ឋ តែងតែ នាំគ្នា ដើរ ទៅវត្ដ អារ៉ាម នានា នៅក្នុង ភូមិ ឬ នៅក្បែរ ផ្ទះរបស់ ខ្លួន ជាមួយ នឹងនំចំណី ដែល ធ្វើរួច ជាស្រេច ដាក់ក្នុង ចាន ឬ ស្បោង ដើម្បី ទៅវត្ដ។ ការ បោះបាយ បិណ្ឌ ជាជំនឿ អរូបិយ មួយ ផងដែរ ដែល ប្រជាពលរដ្ឋ ខ្មែរយើង និយម ធ្វើជា រៀងរាល់ ព្រឹក ដើម្បី បញ្ជូន ឬឧទ្ទិស កុសល ឱ្យទៅ ញាតិ សន្ដាន សាច់ សាលោ ហិតដែល បាន ចែកឋាន ទៅ បរលោក។ ការ បោះ បាយ បិណ្ឌ (ការ បោះ ដុំ បាយ) ជា សកម្មភាព មួយ ដែល មិន ទាន់ មាន ឯកភាព គ្នា នៅ ក្នុង សង្គម ពុទ្ធសាសនិក នៅ ឡើយ ដោយ អ្នក ខ្លះ បាន ចាត់ ទុក ការ បោះ បិណ្ឌ ជា កិច្ច ដ៏ សំខាន់ មួយ មិន អាច ខាន បាន នៅ ក្នុង រដូវ បុណ្យ កាន់ បិណ្ឌ នេះ ខណៈ ដែល អ្នក ខ្លះ បាន អះអាង និង រិះគន់ ថា ការ បោះ បាយ បិណ្ឌ ជា ទង្វើ មិន ត្រឹមត្រូវ ជា ភាព ខ្ជះខ្ជាយ ជា ការ ធ្វើ មិន គោរព ទាន ជា ដើម។ អ្នក ដែល ជឿ ថា បោះ បាយ បិណ្ឌ មាន ប្រយោជន៍ គិត ថា បោះ បាយ បិណ្ឌ គឺ បោះ ឲ្យ ពួក ប្រេត (ហេតុ នេះ ទើប នៅ តំបន់ ខ្លះ មិន ហៅ បាយ បិណ្ឌ ទេ តែ ហៅ ថា បាយ ប្រេត)។ ចំណែក អ្នក ពុទ្ធ និយម ខ្លះ ទៀត បាន អះអាង ថា ការ បោះ បាយ បិណ្ឌ ជា ការ ធ្វើ ទាន មិន ត្រឹមត្រូវ តាម ការ បង្រៀន របស់ ព្រះពុទ្ធ ឡើយ។
ការ ពូនភ្នំ ខ្សាច់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៖

ទាក់ទិន នឹង ជំនឿ ដែល ពុទ្ធបរិស័ទ លើកឡើង អំពី ការពូន ភ្នំខ្សាច់ នៅអំឡុង ពេល បុណ្យភ្ជុំបិណ្ឌ នេះ វាជា ជំនឿ មួយដែល ខ្មែរយើង ទូទៅ យល់ថា វាល្អ ហើយ មាន ប្រយោជន៍ ទើប ពួកគាត់ ធ្វើ។ ហើយ បានដាក់ លុយ ទៅតាម ភ្នំខ្សាច់ នីមួយៗ ព្រមទាំង អុជធូប ស្មាលា កំហុស បាប មួយ ចំនួន ដែលខ្លួន បានសាង ឡើង ដោយ មិនបាន ចាប់អារម្មណ៍ កន្លង មក។ ការ ពូនភ្នំ ខ្សាច់នេះ ក៏ជាការ ឧទ្ទិសកុសល មួយ ជូនដល់ ឧបការីជន ទាំងឡាយ ដែលបាន លាចាក លោក ផងដែរ។
ប្រេត
អត្ថបទ លម្អិត៖ ប្រេត   បើតាម គម្ពី ព្រះពុទ្ធ សាសនា បាន ចែងថា មនុស្ស ដែលស្លាប់ ទៅតែង ទៅកើត ទីផ្សេងៗ តាម កម្ម របស់ខ្លួន។ មនុស្ស ចិត្ដអាក្រក់ ដែលបាន ធ្វើបាប កម្ម ផ្សេងៗ លុះស្លាប់ ទៅ តែងតែ កើតជា ប្រេត ៤ប្រភេទ គឺប្រេត ដែល ចិញ្ចឹម ជីវិត ដោយខ្ទុះ ឈាម ប្រេត ស្រេក ឃ្លាន អាហារ ជានិច្ច ប្រេត ដែលភ្លើង ឆេះ ជានិច្ច និងប្រេត ដែល ចិញ្ចឹម ជីវិត ដោយ ផល ដែល បុគ្គល ដទៃ ឧទ្ទិស ទៅឱ្យ។ គេ តែង និយម ជ្រើសរើស ចំថ្ងៃ រនោច ខែភទ្របទ ព្រោះ ពេលវេលា នោះ ព្រះចន្ទ ពុំសូវ មាន ពន្លឺ ហើយ ចេះតែ ង ងឹត ទៅៗ ព្រោះ ឱកាស នោះហើយ ដែល យមរាជ ដោះលែង ពួកប្រេត ទាំងនោះឱ្យ មក រស់នៅ លាយឡំ ជាមួយ មនុស្ស ចាំទទួល ភោគផល ដែល បងប្អូន ញាតិសន្ដាន ដែល ញាតិ ឧទ្ទិស ឱ្យ ព្រោះ ពួកប្រេត ខ្លាច ពន្លឺ ណាស់។ ប្រសិន បើ រយៈពេល ១៥ថ្ងៃ ពួកប្រេត ដើរ រកគ្រប់វត្ដ ពុំមាន ឃើញ បងប្អូន ញាតិសន្ដាន ណាធ្វើ បុណ្យ បញ្ជូន កុសល ទៅឱ្យ ទេ ពួកគេ នឹងអត់ បាយ អត់ទឹក ស្រេកឃ្លាន រងទុក្ខ វេទនា យ៉ាង ក្រៃលែង ហើយ នឹង ជេរប្រទេច ផ្ដាសា ដល់ បងប្អូន ញាតិកា ទាំងឡាយ ឱ្យ ហិនហោច ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ ផៅទាំង ប្រាំពីរ សន្ដាន។
បុណ្យ ស្រដៀងគ្នានេះ ៖

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ តៃវ៉ាន់ផងដែរ (ដែល វា ទាក់ ទង ទៅ នឹង ការ បើក ទ្វានរក យមរាជ ជាដើម)៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print