លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន : ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម ៖

១- ការមានសាយភាយសារធាតុគីមីជាពិសេសសារធាតុអាម៉ូនីញ៉ាក់ = អាចប៉ះពាល់សុខភាពពលរដ្ឋដែលរស់នៅជិតខាង ហើយមន្ត្រីជំនាញគួរចុះទៅដោះស្រាយជាបន្ទាន់ជៀសវាទុកឱកាសឲ្យវិទ្យុអាសុីសេរីឆ្លៀតផ្សាយវាយប្រហាររដ្ឋអំណាចយើង។
២- បើថៅកែមិនមានលទ្ធភាពកែលំអលក្ខណៈបច្ចេកទេសទេ = ក្រសួងមានសមត្ថកិច្ចមានសិទ្ធិបិទរោងចក្រនេះជាបន្ទាន់ រហូតដល់ម្ចាស់រោងចក្រមានលទ្ធភាពដោះស្រាយបាន ?
៣- ការកសាងរោងចក្រគឺជាសិទ្ធិដំណើរការអាជីវកម្មផលិតកម្ម = តែមិនត្រូវប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍អ្នកដទៃទេ?
៤- បើខ្ចីលុយធនាគារមកទិញម៉ូតូឲ្យកូនជិះ = ជៀសវាងជំពាក់ធនាគារវ័ន្ធកទេ?
៥- ការខ្ចីធនាគារយកទៅប្រកប មុខរបររកសុី = ទើបជាការខ្ចីត្រូវនិងមានលទ្ធភាពសងធនាគារវិញហើយក៏មិនជំពាក់ធនាគារដែរ?
៦- ការឃុំខ្លួនទណ្ឌិតអាចដាក់នៅកន្លែងណាក៏បាន = ឲ្យតែស្ថិតនៅក្នុងរង្វង់បូរណភាពទឹកដីកម្ពុជា។
៧- ការឃុំខ្លួនជនបរទេសដែលប្រព្រឹត្តបទល្មើសក្នុងទឹកដីកម្ពុជា = ស្ថិតក្នុងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា?
៨- ការកាត់ទោសអប្សរាក្បាលត្រងោលឲ្យជាប់ពន្ធនាគារ = គឺស្របទៅតាមបទល្មើសរបស់សាមុីជននិងមានការសាទរពីប្រជាជនកម្ពុជា។
៩- ដោយសារមានការគាំទ្រពីអន្តរជាតិទើបកម្ពុជាគោរពសេរីភាពសារព័ត៌មាននិងសិទ្ធិផ្សាយព័ត៌មាន = មិនពាក់ព័ន្ធប្រទេសណាមួយទេ?
១០- ដោយសារមានសេរីភាពសារព័ត៌មាន = ទើបសារព័ត៌មានជាភាសាបរទេសត្រូវបានបើកទូលាយឲ្យបើកការផ្សាយរបស់ខ្លួន? ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print