ទិដ្ឋភាពប្រជាពលរដ្ឋនាំយកចង្ហាន់ប្រគេនព្រះសង្ឃ និងរាប់បាត​ ក្នុងពិធីបុណ្យកាន់បិណ្ឌទី១៥​

ចែករំលែក៖

ភ្នំពេញ​ ទិដ្ឋភាពប្រជាពលរដ្ឋនាំយកចង្ហាន់ប្រគេនព្រះសង្ឃ និងរាប់បាត នៅវត្តឧណ្ណាលោម ស្ថិតនៅខណ្ឌដូនពេញ រាជធានៅភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងពិធីបុណ្យកាន់បិណ្ឌទី១៥ និងជាថ្ងៃបង្ហើយនៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​​ នៅថ្ងៃបង្ហើយនៃពិធីបុណ្យភ្ជុំបិណ្ឌ​នេះដែរ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​ថា៖​ អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៤ តុលានេះ ត្រូវនឹងថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ កាន់បិណ្ឌរយៈពេល១៤ថ្ងៃរួចមក។

សម្ដេច​តេជោ​ បានថ្លែងបន្តថា​ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

...

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print