លោក ឃួង ស្រេង ដឹកនាំមន្ដ្រីក្រោមឱវាទ ថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ចែករំលែក៖

ភ្នំពេញ គណៈប្រតិភូ រាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះ វិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌប តម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

នៅថ្ងៃអាទិត្យ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ជស័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣នេះ ថ្ងៃគម្រប់ខួប១១ឆ្នាំ នៃការសោយទិវង្គតរបស់សម្តេច ព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គមិនអាចបំភ្លេចបានឡើយ ក្នុងការលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុជាតិ មាតុភូមិ បូរណភាពទឹកដី ឯករាជ្យជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ស្នាព្រះហស្តធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនបំភ្លេចបាននោះ គឺការយាងបំពេញ រាជបូជនីយកិច្ចយ៉ាងអង់អាច ក្លាហានក្នុងការទាមទារ និងដណ្តើមឯក រាជ្យ សិទ្ធិ សេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីអាណានិគមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គ បានសោយទិវង្គត កាលពីថ្ងៃចន្ទ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ចំរដូវភ្ជុំបិណ្ឌតាមប្រពៃណីរបស់ខ្មែយើងផង ៕ ដោយៈសំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print