ខេត្តប៉ៃលិន÷ តាមរបាយការណ៍របស់សមត្តកិច្ចក្រុងប៉ៃលិនបានឱ្យដឹងថា÷ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបានបុកគ្នានៅលេីផ្លូវក្រាលកៅស៊ូមួយកន្លែងត្រង់ចំណុចផ្លូវបំបែកសាលារៀនសួនអំពៅ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរងរបួសស្រាល០២នាក់(ប្រុស), របួសធ្ងន់ម្នាក់ស្រី ខូចខាតម៉ូតូកម្រិតស្រាល០២គ្រឿង ដូចខាងក្រោម៖
ទី១-ភាគី(ក)ឈ្មោះ ពៅ សុខលីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសស្រាល) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២០ ពាក់ផ្លាកលេខប៉ៃលិន1C-8771 បើកក្នុងទិសដៅពីត្បូង ទៅជេីង។
ទី២-ភាគី(ខ)ឈ្មោះ លី ខ្លី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(របួសស្រាល)បេីកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិ៍សាត់1L-4513 បេីកបរទិសដៅពីត្បូងទៅជេីង។
ទី៣-អ្នករួមដំណេីរឈ្មោះ ខែម ហេងហុង ភេទស្រី អាយុ០៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(របួសធ្ងន់)ត្រូវជាកូន។
សមត្តកិច្ចជំនាញបន្តថា មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន៖ភាគីទាំងសងខាងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សមត្តកិច្ចបានបន្តទៀតថា ករណីខាងលើនេះកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាម្ចាស់ករណី៕ដោយ៖ ស សារ៉េត