ប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ក្រុង៖​ រដ្ឋាភិបាលកម្ពុជា បានជួយគាត់ក្នុងការចំណាយលើការធ្វើដំណើរ និងប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ យោងតាម​សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ក្រុង ពីខេត្តកំពង់ឆ្នាំង ត្រឡប់ទៅទីក្រុងភ្នំពេញវិញ​ ក្រោយបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បានបញ្ចប់​កាលពីម្សិលមិញនេះ​​ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា ដោយមានការ​យកចិត្ត​ទុកដាក់​ និងគិតគូរ​យ៉ាង​ធំ​ធេង​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានផ្តល់រថយន្តក្រុង១០គ្រឿង ជូន​ពួកគាត់ទាំងមកលេងស្រុកកំណើត​ទាំងទៅវិញទៅមក​ បានធ្វេី​ឱ្យ​ពួកគាត់​សន្សំ​ប្រាក់​កាស​មួយ​ចំនួន​ ក្នុងការចំណាយលើការធ្វើដំណើរ និងប្រកបដោយសុខសុវត្ថិភាពនៅតាមដងផ្លូវ។

សេចក្តីរាយការណ៍ដដែល​បានបន្តថា​ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣​ ពួក​គា​ត់​បាន​ធ្វើ​ដំណើរ​ពីក្រុងភ្នំពេញមកខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ហើ​យ​នៅ​ព្រឹកថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ពួកគាត់ក៏បានធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ តាម​រយៈ​រថយន្ត​ក្រុងដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំ​ដើម្បី​ដឹក​បង​ប្អូន​ប្រជាពលរដ្ឋ​នេះដ​ដែល។ ការធ្វើដំណើរទៅមកក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំងនេះ គាត់អាច​សន្សំ​សំចៃ​ថវិកា​បាន​មួយចំនួន សម្រាប់ជួយដល់ជីវភាពពួកគាត់ ម្យ៉ាងវិញ​ទៀត​សម្តេច​ក៏​បាន​គិតគូរ​ពី​សុខ​ទុក្ខ​តាមដងផ្លូវរបស់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ​ ប្រជាពលរដ្ឋទាំងអស់​ ក៏បានសំដែងនូវការដឹងគុណសម្តេចធិបតីយ៉ាងខ្លាំង ព្រោះក្រោយ​ពេល​ជួយ​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់អោយចាកផុតពីការឆ្លងជម្ងឺកូវីដ១៩ហើយនោះ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន នៅ​គិត​គូរ​ពីសុខទុក្ខប្រជាពលរដ្ឋក្នុងការធ្វើដំណើរមកលេងស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំនេះទៀត ជា​ពិសេស​លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ,លោក ឈិន សេងងួន អភិបាលរងខេត្ត ,លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បាន​មក​មើល​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ទៀតផង។

...

បេីតាមការ​បញ្ជាក់ពី​អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈិន សេងងួន តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង ក្នុងពេលចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦​ តុលា​នេះថា ដោយ​សារ​ការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែង​យក​ចិត្ត​ទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយ​លោក​បាន​អោយ​មន្ត្រី​ថ្នាក់​ក្រោមចុះមកមើល និងសួរសុខ​ទុក្ខប​ង​ប្អូន​កំពុង​ឡើង​រថយន្ត​ក្រុង​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ​វិញ​ ហើយលោកក៏បានជូនពរដល់បងប្អូនទាំងអស់​ធ្វើ​ដំណើរ​តាមផ្លូវ​ប្រកបដោយ​សុខ​សុវត្ថិ​ភាព៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print