អ្នកគ្រប់គ្រងបញ្ជាក់បែបនេះច្បាស់ៗ ក្រោយមានអ្នករិះគន់ ភឹម ស្រីណូ ថាឡើងឆាកច្រៀងបទថៃមិនច្រៀងបទខ្មែរលើឆាកអន្តរជាតិ

ចែករំលែក៖

វៀតណាម៖ ព្រឹត្តិការណ៍ប្រគួតសម្រស់អន្តរជាតិ Miss Grand International 2023 បាននិងកំពុងតែស្ថិតក្នុងក្រសែភ្នែកអ្នកតាមដាន ក្រោយពីកម្មវិធីបានចាប់ផ្តើមសកម្មភាពមួយចំនួនជាបន្តបន្ទាប់មុនការប្រគួតផ្លូវការបានមកដល់។ ឆ្នាំនេះ Grand Voice Award ត្រូវបានដាក់បញ្ចូលថ្មីសម្រាប់កម្មវិធីប្រកួតកញ្ញាឯកមួយ នេះ ដោយអាចឲ្យបេក្ខភាពប្រមាណជាង៧០ប្រទេសដែលចូលរួមឡើងបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួននៅលើឆាកតន្ត្រីបាន។
ក្នុងនោះបេក្ខភាពពីកម្ពុជា កញ្ញា ភឹម ស្រីណូ ក៏បានលើកយកបទចម្រៀងថៃមួយបទមកធ្វើការបកស្រាយ ដែលបើទោះបីជានាងមិនបានបកស្រាយបានពិរោះ និងល្អខ្លាំងយ៉ាងណាក្តីក៏នាងបានបង្ហាញសមត្ថភាពច្រៀងដែលនាងមាននៅលើឆាកមួយនេះជាមួយនឹងការរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត។ ទន្ទឹមគ្នានេះដែរមានសំណួរចោទសួរជាច្រើទៅកាន់កញ្ញាឯករូបនេះថាហេតុអ្វីមិនបានលើកយកបទចម្រៀងជាភាសារខ្មែរទៅធ្វើការបកស្រាយ ហើយនាងក៏បានបញ្ជាក់នៅក្នុងការLive មួយភ្លាមៗដែរថា ជាលក្ខខណ្ឌដែលកម្មវិធីតម្រូវគឺបេក្ខភាពអាចបកស្រាយបទចម្រៀងជាភាសារថៃ វៀតណាម និងអង់គ្លេសបានទើបនាងសម្រេចចិត្តច្រៀងចម្រៀងជាភាសាថៃ។ ទោះជាយ៉ាងណាសម្រាប់អ្នកដែលលេងបណ្តាញសង្គមខ្លះនៅតែលើកឡើងពីបញ្ហានេះក្នុងនោះក៏មានបុរសឯកម្នាក់បានបញ្ចេញសារមិនពេញចិត្តនឹងការលើកយកបទចម្រៀងថៃទៅបកស្រាយរហូតលេចចេញមតិតចម្រុះ និងបង្កើតឲ្យអ្នកគាំទ្រភឹម ស្រីណូ និងអ្នកតាមដានវិស័យកញ្ញាឯកជាច្រើនបញ្ចេញមតិប្រឆាំងតបនឹងការលើកឡើងនេះដែរ។ បន្ថែមពីលើការបកស្រាយពន្យល់ទៅកាន់អ្នករិះគន់ លោកស្រី អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រាងMiss Grand Cambodia បានបញ្ចេញសារមុននេះបន្ថែមដើម្បីឲ្យអ្នកលេងបណ្តាញសង្គមយល់កាន់តែច្បាស់ពីកម្មវិធី។ លោកស្រីលើកឡើងថានាងខ្ញុំតាំងពីដើមមកមានបងប្អូនខ្លះស្គាល់ហើយ ថាខ្ញុំមិនងាយបង្ហាញអារម្មណ៍ក្នុងFacebookទេ… ទាល់តែរឿងសំខាន់ រឺអយុត្តិធម៌បំផុតទើបលើកមកនិយាយ…ចាសពាក្យខ្លះគួរនិយាយចាំនិយាយ មុនរិះគុណ មុនជេរស្ដីបន្ទោសបង្អាប់គួរស្វែងយល់អោយច្បាស់សិន ចូលគិតពិចារណាអោយវែងឆ្ងាយ កុំអោយពាក្យសំដីខ្លះរបស់បងប្អូនមួយចំនួនតូចអាចធ្វើអោយមនុស្សឈឺចាប់ បាក់ទឹកចិត្ត រឺក៏អាចគិតអ្វីផ្សេងលោកស្រីចោទសួរថា គាត់មានកំហុសអីទៅ? គាត់ទៅប្រកួតជាមួយនឹងបរវកញ្ញាក្រៅប្រទេសដែលសុទ្ធតែជើងខ្លាំង70ប្រទេសជាងវាមិនមែនជាការងាយស្រួលទេ…ខ្ញុំដឹងថាបងប្អូនរិះគុណដើម្បីស្ថាបនាតែមើលពាក្យខ្លះមើលទៅដូចកំពុងតែជាន់បន្លិចប្រជាជនខ្មែរខ្លួនឯងចឹង… គាត់ជាតំណាងប្រទេសកម្ពុជា គាត់ទៅប្រកួតដើម្បីមុខមាត់ប្រទេស គាត់ខំយ៉ាងនឹងហើយនៅតែខុសទៀត រាល់ថ្ងៃគាត់ភ័យណាស់ គាត់តែងតែសួរខ្ញុំថា Mommy ថ្ងៃនេះកូនព្យាយាមអស់ពីលទ្ធភាពហើយ បើកូនធ្វើមិនបានល្អកុំខឹងណាMommy ស្អែកកូននឹងធ្វើអោយល្អជាងនឹងទៀត ដើម្បីកុំហ្វេនៗ ខឹងហើយស្អប់កូន រាល់ថ្ងៃកូនមានអារម្មណ៍ហត់ណាស់តែកូនមិនចុះចាញ់ទេ…ស៊ូៗទោះលទ្ធផលចេញមកបែបណាក៏កូននៅតែប្រឹងប្រែងដើម្បី បងប្អូនខ្មែរអើយមិនមែនបិទសិទ្ធិបងប្អូនមិនអោយcomment ទេ..តែពេលនេះជាពេលដែលគាត់ត្រូវការកំលាំងចិត្តនឹងការរួបរួមច្រើនជាងការរិះគន់ពីអ្នកទាំងអស់គ្នា សល់តែប៉ុន្មានថ្ងៃទៀតទេកម្មវិធីMGIចាប់ផ្ដើមប្រលងហើយ…សូមចិត្តបងប្អូន សុទ្ធតែខ្មែរដូចគ្នាទេ ផ្ដល់កំលាំងចិត្តអោយគាត់ទាំងពីរអ្នកទៅ កុំបន្តពោលពាក្យ អវិជ្ជមានបែបនេះតទៀតអី… បងស្រីអូនគាត់ត្រូវបន្តរស់នៅចឹញ្ចឹមមើលថែកូននឹងគ្រួសារ ហើយ ចំណែកNanoគាត់មានតួនាទីជាបរវកញ្ញាតំណាងប្រទេសកម្ពុជាដើម្បីបង្ហាញខ្លួន នឹង ប្រកួតប្រជែងដណ្ដើរជ័យជំនះជូនបងប្អូន.. ។ បន្ថែមលើនេះគឺជាសារសំឡេងឆ្លើយឆ្លងរវាងលោកស្រី និងភឹម ស្រីណូផងដែរ។ សារនេះក៏ទទួលបានការលើកទឹកចិត្តច្រើនពីអ្នកលេងបណ្តាញសង្គម ពិសេសអ្នកនិយមតាមដានវិស័យកញ្ញាឯកផងដែរ៕ ដោយ ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print