ទំនាក់ទំនងរុស្ស៊ី និងកូរ៉េខាងជើង កាន់តែជិតស្និទ្ធិ ខណៈមន្ត្រីការទូតរុស្ស៊ីត្រៀមទៅកាន់ទីក្រុងព្យុងយ៉ាង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៨-១៩ ខែតុលា ស្របពេលដែលចំណងទាក់ទងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ។

ក្រសួងការបរទេសរុស្សុីបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «នៅថ្ងៃទី១៨-១៩ ខែតុលា តបតាមការអញ្ជើញពីក្រសួងការបរទេសកូរ៉េខាងជើង រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)»។ ការបំពេញទស្សនកិច្ចកើតមាននេះ គឺបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី កាលពីខែមុន ហើយជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន។
នាពេលនេះ លោក Lavrov កំពុងស្ថិតនៅទីក្រុងប៉េកាំង មុនដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងទុករបស់លោក ពូទីន ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧-១៨ ខែតុលា ហើយជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង៕ ដោយធីរីណា

...


រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print