សម្តេចសាយ ឈុំ ដឹកនាំបន្តសម័យប្រជុំលើកទី១១ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់មួយចំនួន

ចែករំលែក៖

ភ្នំពេញ÷ នាព្រឹកថ្ងៃអង្គារ៍ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ដឹកនាំសម័យប្រជុំលើកទី១១ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាចូលរួមចំនួន ៦០ រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ៖
-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិកាដ្ឋានអាកាសចរណ៍ស៊ីវិល។ តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់នេះរួមមានៈលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន០៤រូប។

សេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈខាងលើនេះត្រូវបាន លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាពីសេចក្តីពា្រងច្បាប់។

បន្ទាប់ពីសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណូមពរ និងសំណួរសុំការបំភ្លឺមក លោក ម៉ៅ ហាវណ្ណាល់ តំណាងរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឡើងបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

...

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តយល់ព្រមដោយឥតកែប្រែលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាង
ច្បាប់ខាងលើចំនួន៦០សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print