ខ្សែប្រយុទ្ធឆ្នើម Ronaldo រកបាន២គ្រាប់ ខណៈព័រទុយហ្គាល់បំបាក់ក្រុមម្ចាស់ផ្ទះបូស្នៀ ក្នុងវគ្គជម្រុះ Euro 2024 ក្នុងលទ្ធផល៥ទល់០។ កីឡាករវ័យ៣៨ឆ្នាំរូបនេះបានធ្វើឱ្យព័រទុយហ្គាល់នាំមុខដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៥ មុនពេលស៊ុតបញ្ចូលទីគ្រាប់បាល់អន្តរជាតិទី១២៧របស់គាត់ដើម្បីនាំមុខ ២–០ នៅនាទីទី២០។
ក្រុមភ្ញៀវព័រទុយហ្គាល់បានស៊ុតបញ្ចូលទីបានទាំង៥គ្រាប់នៅក្នុងការប្រកួតតង់ទី១ ដោយគ្រាប់ទី៣រកបានដោយខ្សែបម្រើ Bruno Fernandes នៅនាទីទី២៥, គ្រាប់បាល់ទី៤រកបានដោយ Joao Cancelo នៅនាទីទី៣២ និងគ្រាប់បាល់ទី៥រកបានដោយកីឡាករJoao Felix នៅនាទីទី៤១។
លទ្ធផលនេះមានន័យថា ព័រទុយហ្គាល់ ដែលបានបិទវគ្គជម្រុះកាលពីថ្ងៃសុក្របន្តឈរកំពូលតារាងពូល J ជាមួយនឹងកំណត់ត្រាឈ្នះ១០០%។ ក្រុមនេះបានស៊ុតបញ្ចូលទីបាន៣២គ្រាប់ និងរបូតវិញត្រឹមតែ២គ្រាប់ប៉ុណ្ណោះក្នុង៨ប្រកួតរបស់ខ្លួនមកទល់ពេលនេះដោយ Ronaldo រកបាន៩គ្រាប់ក្នុងការបង្ហាញខ្លួន៧លើកក្នុងយុទ្ធនាការនេះ។
គិតមកដល់បច្ចុប្បន្ននេះខ្សែប្រយុទ្ធវ័យជ្រេ Cristiano Rolando រកបាន១២៧គ្រាប់ឲ្យក្រុមជម្រើសជាតិដែលមិនទាន់មានកីឡាករណារកបានគ្រាប់បាល់សម្រាប់ជម្រើសជាតិច្រើនជាងគាត់នៅឡើយទេ។ សម្រាប់ក្លិបវិញខ្សែប្រយុទ្ធរូបនេះរកបានប្រមាណ៥២២គ្រាប់ហើយ ក្នុងនោះក្លិប Sporting FC រកបាន៣គ្រាប់, Manchester United រកបាន១០៣គ្រាប់, Real Madrid រកបាន៣១១គ្រាប់, Juventus រកបាន៨១គ្រាប់ និងក្លិប Al Nasser រកបាន២៤គ្រាប់ ៕ (រូបភាព ៖ BBC Sport)