ភ្នំពេញ : រាជរដ្ឋាភិបាលសម្រេច : ប្រការ១..ត្រូវបានតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ដូចមានរាយនាមខាងក្រោម៖
១- ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធាន
២- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធានទី១
៣- ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍
៤- ឯកឧត្តម ទិត សុធា ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស អនុប្រធាន
៥- ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី អនុប្រធាន
៦- ឯកឧត្តម : អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ សមាជិក
៧- ឯកឧត្តម ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ សមាជិក
៨- ឯកឧត្តម : មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
៩- ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សមាជិក
១០- លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សមាជិក
១១- ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន និងជា ប្រធានលេខាធិការដ្ឋាន គ.ស.ព.ស. សមាជិក។
ប្រការ២.. សមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ត្រូវអនុវត្តតួនាទី និងភារកិច្ច ដូចមានចែងក្នុងអនុក្រឹត្យលេខ២៨២ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ។
ប្រការ៣ .-បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤ .. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តី សម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សហការី