ទឹកស្ទឹងព្រែកត្នោត កើនឡើង តែនៅគ្រប់គ្រងបាន អត់បញ្ហា ព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញៈ នៅល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធាន និងឧតុនិយម បានប្រាប់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោត ពុំទាន់មានអ្វីជាបញ្ហាទេ។ ទឹកនៅផ្នែកខាងលើ មិនមានការកើន ឡើងទេ ។

ទ្វារទឹករលាំងជ្រៃ ដែលបានបើកចំនួន ៥ ទ្វារ មានធារទឹក ប្រមាណ ៣០០- ៣៥០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ក៏មិនចោទជាបញ្ហា ដល់ការដោះទឹក នៅផ្នែកខាង ក្រោមទេ។ ស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមផ្លូវជាតិលេខ ៣ មានលទ្ធភាពដោះទឹក ប្រមាណ ៩០០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ។

លោក ញ៉ាញ់ ជាបហ៊ង បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត មិនទាន់មានអ្វីគួរឲ្យព្រួយ បារម្ភឡើយ មកដល់ល្ងាចថ្ងៃអង្គារ ទី ១៧ ខែតុលា ឆ្នាំ២០២៣ នេះ គឺនៅគ្រប់គ្រង បានទាំងស្រុង។

ស្ថានភាពទឹកនៅស្ថានីយជលសាស្ត្រពាមឃ្លៃ មានកម្ពស់ ៦,៤៥ ម៉ែត្រ ខ្ពស់ជាងពី ពេលថ្ងៃត្រង់ ០,២៣ ម៉ែត្រ កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ។
នៅទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៤៦ ម៉ែត្រ ទាបជាងកាលពីពេលព្រឹក ០,១០ ម៉ែត្រ។ បើកមួយទ្វារកម្ពស់ ២,៥០ ម៉ែត្រ ពីរទ្វារកម្ពស់ ២ ម៉ែត្រ និងពីរទ្វារកម្ពស់ ១,៥០ ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print