ខេត្តកណ្តាល : បើសិក្សាតាមរបាយការណ៍របស់នគរបាលយុត្តិធម៌ ទើបយើងដឹងថា, តារា TikTok គាត់ជាជនរងគ្រោះ ដោយសារ ជនត្រូវចោទ ឈ្មោះ គាំ ដា ករណីលួចទូរស័ព្ទគេ យកមកអោយគាត់ ដោះICloud ខណៈតារា TikTok រូបនេះ មិនបានដឹងថា, ឈ្មោះ គាំ ដា លួចទូរសព្ទពីរអ្នកដទៃ ព្រោះខ្លួនគ្រាន់តែជាអ្នកជួសជុលទូរសព្ទ ។ រួចប្រឹង ដោះICloud ជាសេវា ដែលខ្លួនរកស៊ី ហើយយោងតាមសំណូមពររបស់ឈ្មោះ គាំ ដា ឱ្យលក់ទូរសព្ទនោះ តារា TikTok ក៏លក់បានក្នុងតម្លៃ ១៥០ដុល្លារ , ខ្លួនទទួលបានកម្រៃត្រឹម 30 ដុល្លារប៉ុណ្ណោះ។ ទីបំផុត ! ដោយសារមិនដឹងខ្លួន ក៏ក្លាយទៅជាអ្នកទទួលផលចោរកម្ម។
ក្នុងករណីសំណុំរឿងមួយនេះ អ្នកដែលបានរឿងពិត ពីជីវិតតារា tik tok ទើបខ្លោចចិត្ត អាណិត ខណៈគាត់ស្លូតបូត ហើយជាកូនកំព្រាទៀត មិនគួរណារងគ្រោះ ដោយសារជនដែលបានប្រព្រឹត្តបទល្មើស មកពឹងខ្លួនឱ្យ ដោះICloud ក្នុងនាមជាជាងជួសជុលយកតម្លៃសេវានោះឡើយ។
គេមានជំនឿថា, បើទោះបីតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ លួច ហើយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក អ៊ុក សុវណ្ណារិទ្ធ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នោះក៏ដោយ។ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ អាចនឹង សន្និដ្ឋាន ពិចារណា រាល់អង្គហេតុ ពិតប្រាកដនោះ អាចតារា TikTok និងរួចផុតពីការចោទប្រកាន់។
សូមបញ្ជាក់ថា ៖ ថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះបញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ខែតុលាឆ្នាំ២០២៣ មា ករណី អំពើលួច(ទូរស័ព្ទដៃ នាឡិកាដៃ និងខ្សែជើងប្លាទីន)។ នេះបើតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
តាមរបាយការណ៍បានបញ្ជាក់ថា ៖ កើតហេតុនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីទាបភ្លឺ ស្ថិតនៅចំណុចក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០១ នាក់ មានឈ្មោះ ខុង ឆាំរ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដោយឡែកជនសង្ស័យ០២នាក់មានឈ្មោះ ៖ ១/ឈ្មោះ គាំ ដា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនកៀនស្វាយ ខេត្តកណ្តាល
២/ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុសទូរសព្ទ័ ស្នាក់នៅបន្ទបជួលស្ថិតនៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារា TikTok និងជាជាងជុសជុលទូរស័ព្ទ ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ សម្ភារះបាត់បង់រួមមាន÷
១/ ទូរស័ព្ទដៃចំនួន០៤គ្រឿង
(ម៉ាកiphoe11 ពណ៍ស្វាយ ប្រើលេខ069 353652,
-ម៉ាក iPhone7 ពណ៍ខ្មៅ ប្រើលេខ068 975672,
-ម៉ាក oppo.s7 ពណ៍ក្រម៉ៅ ប្រើលេខ012 767503,
-ម៉ាកVon plus11 ពណ៍បៃតង ប្រើលេខ(012.010)474723
២/ នាឡិកាដៃពណ៍ស ម៉ាកCTzen ០១គ្រឿង ។
៣/ ប្រាក់ខ្មែរចំនួន១០ម៉ឺនរៀល ។
៤/ ខ្សែជើងលោហធាតុ ចំនួន០២ខ្សែរ ។
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖
១/ ទូរស័ព្ទដៃចំនួន០៤គ្រឿង
(ម៉ាកiphoe11 ពណ៍ស្វាយ ប្រើលេខ069 353652,
-ម៉ាក iPhone7 ពណ៍ខ្មៅ ប្រើលេខ068 975672,
-ម៉ាក oppo.s7 ពណ៍ក្រម៉ៅ ប្រើលេខ012 767503,
-ម៉ាកVon plus11 ពណ៍បៃតង ប្រើលេខ(012.010)474723
២/ នាឡិកាដៃពណ៍ស ម៉ាកCTzen ០១គ្រឿង ។
៣/ ខ្សែជើងលោហធាតុ ចំនួន០២ខ្សែរ ។
សមត្ថកិច្ចបានបញ្ជាក់ពីសភាពនៃរឿងហេតុ ដែលជាដើមចម គឺ នៅថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១នឹង០០នាទី មុនកើតហេតុ ជនរងគ្រោះរួមនឹងបងប្អូនសាច់ញាតិជាច្រើននាក់ផ្សេងទៀត បានមកលេងផ្ទះជីដូនឈ្មោះជឿន គុន អាយុ៨៤ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល រួចក៏នាំគ្នាផឹកស្រាប៊ៀរអាំងឈ័រ លុះដល់វេលាម៉ោង១នឹង០០នាទីឈានចូលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣ ក្រោយពីហូបចុករួចជនរងគ្រោះនឹងបងប្អូនសាច់ញាតិច្រើននាក់ បាននាំគ្នាសម្រាកដេកលង់លក់នៅខាងក្រោមផ្ទះដល់ម៉ោង៤នឹង០០នាទីទាបភ្លឺ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែឃើញស្រមោលមនុស្សរត់ចេញពីកន្លែងកើតហេតុ(ក្រោមផ្ទះជីដូនជនរងគ្រោះ))
ចេញទៅ ពេលនោះជនរងគ្រោះមានការសង្ស័យថាបានបាត់បង់សម្ភារទ្រព្យសម្បត្តិដូចបានរៀបរាប់ដូចខាងលើ។ លុះព្រឹកឡើង ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ កម្លាំងប៉ុស្ដិក៏បានសហការជាមួយ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ ។
.ក្រោយទទួលបានបណ្ដឹងកម្លាំងនគរបាលយុត្តិធម៏ស្រុក បានចុះដល់ចំណុចកើតហេតុ ពិនិត្យ ប្រមូលព័ត៌មាននឹងបើកការស៊ើបអង្កេត ស្រោវជ្រាវរកមុខសញ្ញា ។
លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១៥:៣០នាទី កម្លាំងកំណត់មុខសញ្ញាបានលើជនសង្ស័យមានឈ្មោះ គាំ ដា រហូតឃាត់ខ្លួនមកសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ គាំ ដា បានសារភាពថា:ខ្លួនពិតជាបានធ្វើសកម្មភាព ផ្លោះរបងចូលលួច ទូរសព្ទ័ដៃ នាឡិការ នឹងខ្សែជើងប្លាទីន របស់ជនរងគ្រោះមែន ហើយពេលធ្វើសកម្មភាពរួចក៏ផ្លោះរបងចេញមកវិញដើរទៅផ្ទះរបស់ខ្លួន រហូតដល់ថ្ងៃ ១៤ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៨:១៥នាទី
ខ្លួនបានទុកខ្សែជើងប្លាទីន២ខ្សែរនៅផ្ទះ រួចបានជិះម៉ូតូ យកទូរសព្ទចំនួន ០៤ គ្រឿង នឹងនាឡិការចំនួន០១គ្រឿង ទៅជួបមិត្តភក្រ័ ឈ្មោះ ចាន់ តុលា(វិន) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពេលទៅដល់ភ្នំពេញ ខ្លួនបានយកទូរសព្ទ័មួយគ្រឿងទៅឲ្យឈ្មោះ ចាន់ តុលា យកទៅលក់បានលុយ ១៣០ដុល្លា រីឯទូរស័ព្ទនៅសល់០៣គ្រឿង នឹងនាឡិកាដៃ១គ្រឿង ខ្លូនបានទុកនៅឈ្មោះ ចាន់ តុលា រក្សារទុកសិន ហើយខ្លួនក៏ត្រលប់មកផ្ទះនៅស្រុកកៀនស្វាយវិញ ។
ក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះ គាំ ដា រួច កម្លាំងបានសុំគោលការលោកអធិការ បន្តនីតិវិធីទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ តុលា នឹងវត្ថុតាងមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ នៅមុខសមត្ថកិច្ចឈ្មោះ ចាន់ តុលា បានសារភាពថា នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣
វេលាម៉ោង១៣:៣០នាទី ឈ្មោះ គាំ ដា បានទាក់ទងតាមទូរសព្ទ័ដៃមកខ្លួន ថាមានទូរសព្ទ័ដៃជាប់ Icloud ចង់ឲ្យខ្ញុំជួយដោះឲ្យ លុះដល់ម៉ោង ២៣:៣០នាទី ឈ្មោះ គាំ ដា បានជិះម៉ូតូស្តុបពីរ សេរីឆ្នាំ ២០២២ ពណ៍សរ មិនចាំស្លាកលេខ មកដល់មុខបន្ទប់ជួលខ្លួន រួចបានជជែកគ្នាលេង នឹងរៀបចំមើលទូរស័ព្ទ នាឡិការ រួចក៏នាំគ្នាចូលសម្រាកក្នុងបន្ទប់រហូតដល់ភ្លឺ។បន្ទាប់មកដល់ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទី ខ្លួនក៏យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកOne plus11 ទៅលក់បានលុយ ១៣០ដុល្លា រួចខ្លួនបានឲ្យលុយទៅឈ្មោះ គាំ ដា ចំនួន១០០$ ហើយខ្លួនយកចំនួន ៣០$ បន្ទាប់មកខ្លួនបានយកទូរសព្ទ័ ម៉ាក់IPHONE 11 ទៅដាក់នៅជាងហាងជួសជុលមួយទៀត ឲ្យគេជួយដោះICloud ៕
ដោយ ៖ ជឺ តុងឡេង