ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានការរកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ក្នុងបណ្តាខេត្តមួយ ចំនួននៅប្រទេសកម្ពុជា។ ក្នុងខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុក ប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព បានចុះអង្កេត ឆ្លើយតប តាមដាន ផ្ដល់ការព្យាបាល និងអប់រំបង្ការការ ឆ្លងរាលដាល ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។

រោគសញ្ញាជំងឺឆ្លងភ្នែកក្រហម រួមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របក ភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៍ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។ ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុធំៗ៖

១. បង្កដោយវីរុស

– អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត

– ចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ
– មានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ

២. បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែក ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា។

ចំណាំ៖ ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្ស ផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ (សម្អាត ដៃឱ្យបានស្អាតជានិច្ច)។

បុគ្គលមានជំងឺឆ្លងភ្នែកក្រហមត្រូវអនុវត្តន៏

១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ៣០វិនាទី ឬប្រើទឹកអាល់កុល លាងដៃមុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកឈឺ។

២. ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក ពីព្រោះធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត។

៣. ប្រើដៃស្អាត លាងសម្អាតជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើ ស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ដែល សាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ។

៤. កុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយ សម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ (កុំប្រើថ្នាំលើភ្នែកមិនឈឺ)។

៥. បោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់ក្នុងទឹកក្តៅ និងសាប៊ូបោកខោអាវ លាងដៃរបស់អ្នកបន្ទាប់ពីកាន់របស់របរប្រឡាក់ទាំងនេះ។ ៦. សម្អាតវ៉ែនតា ដោយប្រុងប្រយ័ត្នកុំឱ្យប៉ះវត្ថុកខ្វក់ (ដូចជាកន្សែងដៃ) ដែលអាចនឹងត្រូវបានអ្នកដទៃប្រើជាមួយ។

៧. ចែករំលែករបស់របរផ្ទាល់ខ្លួន ដូចជា ខ្នើយ ភួយ ស្រោមពូក កន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាងភ្នែក ឬគ្រឿង សម្អាងមុខ ជក់ផាត់មុខ កែវដាក់កញ្ចក់ ប្រអប់ដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែកជាមួយអ្នកដទៃ។

៨. កុំប្រើអាងហែលទឹក។

៩. បើអ្នកមានរោគសញ្ញាភ្នែកក្រហម ត្រូវសម្រាកពីកន្លែងធ្វើការ ឬសាលារៀន ដើម្បីចៀសវាងការឆ្លងទៅមនុស្ស
ផ្សេងទៀត។

សម្រាប់បុគ្គលមិនទាន់មានជំងឺភ្នែកក្រហមត្រូវអនុវត្ត៖

១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ២០វិនាទី លាងសម្អាតដៃឱ្យ បានស្អាត មុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកអ្នកជំងឺ។ ប្រសិនបើមិន មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។

២. លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួយអ្នកមានជំងឺភ្នែកក្រហម ឬរបស់របរដែលគាត់ប្រើ និងលាងដៃរបស់ អ្នកបន្ទាប់ពីលាបថ្នាំបន្តក់ភ្នែក ឬក្រែមលាបភ្នែកឱ្យអ្នកជំងឺ ឬកាន់សម្លៀកបំពាក់អ្នកជំងឺ។

៣. ចៀសវាងការប៉ះភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត។

៤. កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺ ដូចជា ខ្នើយ ភួយ ស្រោមពូក និងកន្សែង ទឹកបន្តក់ភ្នែក គ្រឿងសម្អាង ភ្នែក ឬគ្រឿងសម្អាងលាបមុខ ជក់ផាត់មុខ កញ្ចក់កែវភ្នែក ស្រោមដាក់កញ្ចក់កែវភ្នែក ឬកែវភ្នែក។

៥. ចៀសវាងការប៉ះពាល់ផ្ទាល់ ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម។

៦. រក្សាគម្លាតឱ្យបានឆ្ងាយ ដោយសារជំងឺភ្នែកក្រហមបង្កដោយវីរុស និងបាក់តេរីឆ្លងតាមខ្យល់តាមការក្អកនិង កណ្ដាស់នៃអ្នកមានជំងឺភ្នែកក្រហម។

៧. កុំប៉ះវត្ថុ ឬផ្ទៃដែលមានវីរុសឬបាក់តេរី បន្ទាប់មកប៉ះភ្នែករបស់អ្នក ដោយមិនបានលាងសម្អាតដៃ។

ការបង្ការកុំឱ្យមានជំងឺភ្នែកក្រហមឡើងវិញ៖

– បោះចោល ហើយជំនួសគ្រឿងសម្អាងភ្នែក ឬមុខ ឬជក់ផាត់មុខដែលអ្នកបានប្រើពេលមានជំងឺភ្នែកក្រហម បោះចោលកែវភ្នែកដែលប្រើ បោះចោលបាន និងប្រអប់ដាក់កែវភ្នែកដែលអ្នកបានប្រើពេលឈឺភ្នែកក្រហម

បោះចោលនូវទឹកបន្តក់ដាក់ភ្នែក ដែលអ្នកធ្លាប់ប្រើ ពេលឈឺភ្នែកក្រហមឱ្យបានសមស្រប សម្អាតវ៉ែនតា និងស្រោមដាក់វ៉ែនតា ដែលអ្នកបានប្រើពេលអ្នកឈឺភ្នែកក្រហម។

ការថែទាំព្យាបាល៖

ករណីភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយក្នុង ករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសាឡើយ។ អាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃ ការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។

ក្រសួងសុខាភិបាលនឹងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមឆាណែលតឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវ ការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំ សុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print