ប្រធានាធិបតីពូទីនបានទទួលការអញ្ជើញជាផ្លូវការឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។ ទោះបីជាយ៉ាងណាពេលវេលានៃដំណើរទស្សនកិច្ចនេះមិនត្រូវបានគេប្រាប់ឱ្យដឹងនោះទេ។
នៅថ្ងៃទី 19 ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយមន្ត្រីកូរ៉េខាងជើងអំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ទីក្រុងព្យុងយ៉ាង ក៏ដូចជាស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ។
កាលពីដើមសប្តាហ៍នេះ អ្នកការទូតកំពូលរបស់រុស្ស៊ីបានអមដំណើរលោកពូទីនទៅកាន់ទីក្រុងប៉េកាំង ហើយបានជួបសមភាគីរបស់លោក Wang Yi នៅទីនោះ។
កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានាធិបតី ពូទីន បានទទួលការអញ្ជើញជាផ្លូវការឱ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីពេលវេលានៃដំណើរទស្សនកិច្ចនោះទេ។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់កូរ៉េខាងជើង អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ី Maria Zakharova បាននិយាយថា លោក Lavrov នឹងពិភាក្សាជាមួយភាគីកូរ៉េខាងជើងអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហានៃឧបទ្វីបកូរ៉េ។
ថ្លែងក្នុងពិធីស្វាគមន៍ជាផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងជើង លោក Lavrov បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកគឺជាឱកាសមួយដើម្បីពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ហើយរៀបចំផែនការជំហានជាក់លាក់នីមួយៗដើម្បីអនុវត្តកិច្ចព្រមព្រៀងខាងលើ។ .
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា រុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ ដោយសារតែការពន្យារពេលរបស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរ។ លោកបានសង្កត់ធ្ងន់ថា ជំនួសឱ្យការព្យាយាមអនុវត្តកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង សហរដ្ឋអាមេរិកបានជ្រើសរើសបង្កើនសម្ពាធ ធ្វើសមយុទ្ធយោធារួមគ្នា និងគំរាមកំហែងដោះស្រាយបញ្ហាដោយកម្លាំង៕ ដោយធីរីណា
រូបថត:Tass