ភ្នំពេញ៖ បុរសម្នាក់ខលសួសុខទុកឪពុកមិនដែលលេីកសង្ស័យក៏មកមេីលដល់ផ្ទះបែជាឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកដោយសភាពស្អុយមិនដឹងស្លាប់តាំងពីពេលណាបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបុរីសឡា ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះហួរ រ៉ុង ភេទប្រុសអាយុ៦៣ឆ្នាំ ស្នាក់នៅបុរីសឡា ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកូនប្រុសជនរងគ្រោះបានឱ្យដឹងថា ឪពុករបស់គាត់ស្នាក់នៅផ្ទះតែម្នាក់ឯងទេដោយម្តាយនិងបងប្អូនបានទរស់នៅឯខេត្តសៀមរាប ទោះហៅគាត់ទៅរស់នៅជាមួយក៏គាត់មិនព្រមសុខចិត្តរស់នៅតែម្នាក់ឯ។ ហេីយនៅថ្ងៃកេីតហេតុរូបគាត់បានព្យាយាមតេទូរស័ព្ទមករកឪពុករបស់គាត់ជាច្រេីនលេីកច្រេីនសារមកហេីយតេចូលតែគ្មានអ្នកលេីកដោយសារមានការសង្ស័យទេីបមកមេីលដល់ផ្ទះលុះមកដល់មុខផ្ទះហៅក៏មិនមានអ្នកឆ្លេីយដោយចាក់សោរទ្វារខាងក្នុងតែទ្វារជាន់ទី១បេីកចំហ។
ប្រភពដដែលបានបន្តថា ពេលនោះរូបគាត់បានសុំផ្ទះអ្នកជិតខាងឡេីងទៅខាងលេីដេីម្បីចូលតាមទ្វារលេីមេីលក្នុងផ្ទះពេលចូលទៅដល់ឃេីញឪពុកគាត់ដេកស្លាប់ក្នុងបន្ទប់ទឹកដោយមានសភាពក្លិនស្អុយបាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះទៅដល់ទីតាំងកន្លែងកេីតហេតុពិនិត្យជាក់ស្តែង៕ដោយ៖សុខាសែនជ័យ