ខ្សែប្រយុទ្ធប្រេស៊ីល និងកំពុងលេងនៅក្លិប Al-Hilal កីឡាករ Neymar នឹងធ្វើការវះកាត់ បន្ទាប់ពីបានដាច់សរសៃពួរផ្នែកខាងមុខនិងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គាត់ អំឡុងពេលបំពេញកាតព្វកិច្ចអន្តរជាតិ។
កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលានប្រកួតទាំងទឹកភ្នែកអំឡុងពេលប្រកួតចាញ់ក្រុមអ៊ុយរ៉ាយហ្គាយ ២–០ កាលពីថ្ងៃអង្គារកន្លងទៅ។ កីឡាកររូបនេះមានឈ្មោះក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២៦ឲ្យក្រុមជម្រើសជាតិ នៅ ទីក្រុងMontevideo។ វា មិន ច្បាស់ ថា Neymar នឹង ត្រូវ អវត្តមាន រយៈពេល ប៉ុន្មាន នោះ ទេ។
ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Ednaldo Rodrigues បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រេស៊ីល និងបាល់ទាត់ពិភពលោកត្រូវការ Neymar មានសុខភាពល្អ និងជាសះស្បើយឡើងវិញ ពីព្រោះបាល់ទាត់កាន់តែរីករាយនៅពេលគាត់នៅលើទីលាន” ។
កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ប្រេស៊ីលដែលបានផ្លាស់ទៅក្លិបអារ៉ាប៊ីសាអ៊ូឌីតនៅរដូវក្តៅក្រោយពីចាកចេញពីParis St-Germain បានជួបបញ្ហារបួសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់ត្រូវបានអវត្តមានអស់រយៈពេលជាច្រើនខែនៃពីររដូវកាលចុងក្រោយរបស់គាត់ជាមួយ PSG ដោយសារតែរបួសកជើងខុសៗគ្នា ហើយគាត់ក៏បានខកខានការប្រកួត World Cup ចំនួនពីរប្រកួតនៅប្រទេសកាតាកាលពីឆ្នាំមុន បន្ទាប់ពីគាត់បានរងរបួសក្នុងការប្រកួតបើកឆាករបស់ប្រេស៊ីលទល់នឹងស៊ែប៊ី។
នៅឯការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល កីឡាករវ័យ២២ឆ្នាំរូបនេះបានបាក់ឆ្អឹងស្មងរបស់គាត់បន្ទាប់ពីការប្រជែងយកបាល់ដោយកីឡាករ Juan Zuniga ក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី។ ប្រេស៊ីលបានឈ្នះការប្រកួតនោះ ប៉ុន្តែ Neymar ត្រូវបានរងរបួស និងខកខានសម្រាប់ការប្រកួតដែលនៅសល់ ដោយប្រទេសរបស់គាត់បានបន្តចាញ់អាល្លឺម៉ង់ ៧–១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ (រូបភាព ៖ BBC Sport)