លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ អ្នកប្រើគ្រឿងញៀនដោយចាក់គ្រឿងញៀននៅតែជាក្រុមគោលដៅប្រឈមខ្ពស់នឹងមេរោគអេដស៍ រោគថ្លើម និងរោគឆ្លងដទៃទៀត

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការរង​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា​ បានមានប្រសាសន៍ថា៖​ អ្នកប្រើគ្រឿងញៀនដោយចាក់គ្រឿងញៀននៅតែជាក្រុមគោលដៅប្រឈមខ្ពស់នឹងមេរោគអេដស៍ ជំងឺអេដស៍​។ ការបែបនេះរបស់លោក ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី ៦​ (២០២៤-២០២៨)សណ្ឋាគារកាំបូឌីយ៉ាណានា ថ្ងៃទី១៩ ខែតុលា ​ឆ្នាំ២០២៣។

ក្នុងសិក្ខាសាលានោះ ប្រព្រឹត្តទៅក្រោមអធិបតី លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូជាតិ អន្តរជាតិ ប្រតិបត្តិលើការងារប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀន។

ក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានលើកឡើងថា​ មិនត្រឹមតែអ្នកប្រើគ្រឿងញៀនដោយចាក់ប៉ុណ្ណោះទេ គឺអ្នកប្រើគ្រឿងញៀនតាមប្រភេទផ្សេងទៀតនៅតែជាក្រុមប្រឈមមុខខ្ពស់ទៅនឹងការឆ្លងមេរោគអេដស៍ រោគថ្លើម និងរោគឆ្លងដទែទៀត។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តដោយបានស្នើឱ្យសមាជិកអង្គប្រជុំបន្តយកចិត្តទុកដាក់ចាត់ទុកអ្នកប្រើគ្រឿងញៀនជាក្រុមគោលដៅប្រឈមខ្ពស់ដែលត្រូវផ្តល់កិច្ចអន្តរាគមន៍ឱ្យបានសមស្របចៀសវាងនូវផលប៉ះពាល់ដល់សុខុមាលភាព ជីវភាពបុគ្គល និងក្រុមគ្រួសារ។

...

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ក៏បានស្នើសុំឱ្យអង្គប្រជុំបន្តយកចាត់ទុកបញ្រ្ចាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនដល់ក្រុមគោលដៅទាំងនោះដើម្បីកុំឱ្យពួកគេទៅប្រព្រឹត្តនូវអំពើផ្សេងៗប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអាចជួយប្រែក្លាយពួកគេក្លាយជាពលរដ្ឋល្អមានប្រយោជន៍ដល់សង្គម៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print