សាខាកាកបាទក្រហមខេត្តចុះចែកគ្រឿងឧបភោគ បរិភោគជូនពលរដ្ឋ​ចំនួន១៤១ គ្រួសាររងផលប៉ះពាល់ទឹកជំនន់ នៅស្រុកមង្គលបូរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈពលរដ្ឋ ដែលទទួលរងផលប៉ះពាល់លិចផ្ទះសំបែង ដោយទឹកជំនន់ ១៤១គ្រួសារនារសៀលថ្ងៃទី ១៩ខែ តុលា ឆ្នាំ ២០២៣ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសាកសួរសុខទុក្ខនិងបាននាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហម មកផ្ដល់ជូនដល់ផ្ទាល់នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ចំនួន ១០១ គ្រួសារមានជីវភាពខ្វះខាត ១៤១ គ្រួសារនៅក្នុងក្រុងសិរីសោភ័ណនិង ២១ គ្រួសារទៀតរស់នៅលើទួលរស្មី ព្រះពន្លា ដោយ    គណៈកម្មការសាខាយើងត្រូវជិះកាណូតនិងដឹកអំណោយសម្ភារៈទៅចែកដល់គេហដ្ឋានផ្ទាល់។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា រាល់អំណោយមនុស្សធម៌ដែលបានយកមកផ្ដល់ជូនបងប្អូននាថ្ងៃនេះ គឺជាការជួយរំលែកផ្នែកជីវភាពរបស់បងប្អូនខ្វះខាត រោងផលប៉ះពាល់ដោយទឹកជំនន់ងាយឆ្នាំ ២០២៣នេះ និងក៏សូមចូលរួមសោកស្ដាយចំពោះការលិចលង់ផលដំណាំផ្សេងៗ។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ផងដែរថា ពេលមានទឹកជំនន់ម្ដងៗច្រើនមានក្មេងៗលង់ទឹកស្លាប់ជាហូរហែរ ប៉ុន្តែមិនមែនស្លាប់ដោយសារទឹកជំនន់ហូរកួចលិចលង់នោះទេ គឺស្លាប់ដោយសារក្មេងៗសប្បាយនិងលេងទឹក ថែមទាំងខ្លួនមិនចេះហែលទឹកផងនោះ ដូចនេះសូមបងប្អូនអាណាព្យាបាលទាំងអស់ចូលប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមបងប្អូនពុកម៉ែរក្សាសុខភាពអនាម័យបរិស្ថានព្រមទាំងមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសដែលបណ្តាលឲ្យមានគ្រោះថ្នាក់ព្រោះថាមនុស្សជើងឡើងលើគោកសត្វអាសិរពិសក៏វាឡើងលើគោកផងដែរ។ សូមបញ្ជាក់ផងដែរថា  អំណោយមនុស្សធម៌ដែលបានផ្តល់ជូនបងប្អូនក្នុងឱកាសនេះក្នុងមួយគ្រួសារទទួលបាននូវអង្ករ១៥គីឡូក្រាម មីជាតិ ចំនួន១កេស ទឹកត្រី១យួរ និងត្រីខ១យួរ ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print