បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តចតស្ងៀមបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ; បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តកាមរីស៊េរីចាស់មួយគ្រឿងចតស្ងៀមលើចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ខណៈនោះគេឃើញមានបុរសមួយក្រុមលើកជនរងគ្រោះដាក់លើម៉ូតូកង់បីជិះចេញទៅបាត់ ដោយមិនដឹងថាយកទៅសង្គ្រោះនៅមន្ទីរពេទ្យណា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២០ ខែតុលាឆ្នាំ២០២៣  នៅត្រង់ចំណុចមុខការ៉ាស់រថយន្តមួយកន្លែង តាមបណ្តោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាសេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GZ-0800ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០៨ទិសដៅពីលិចទៅកើតក្នុងល្វឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានចង្កូតមកខាងស្ដាំដៃជ្រុលបុករថយន្តកាមរីស៊េរីចាស់មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង2C-1805 ចតស្ងៀមលើចិញ្ចើមផ្លូវចំហៀងខាងក្រោយខាងស្ដាំពេញលំហឹងបណ្ដាលឱ្យដួលបោកទៅកណ្ដឹងខ្នុតរោងរបួសធ្ងន់។ ខណៈនោះគេឃើញមានបុរសមួយក្រុមបានមកលើកជនរងគ្រោះដាក់លើម៉ូតូកង់បី រួចជិះចេញទៅបាត់ សូម្បីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុធ្វើការសួរនាំទៅលើបុរសមួយក្រុមបុរសនោះថាយកទៅសង្គ្រោះនៅមន្ទីពេទ្យណា ក៏ក្រុមបុរសទាំងនោះមិនឆ្លើយប្រាប់ដែរ ដោយមិនដឹងថាយកទៅសង្គ្រោះនៅមន្ទីរពេទ្យណា។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print