បុរសម្នាក់ឡើងយកទឹកត្នោត រំងាស់យកស្ករ ចៃដន្យអាក្រក់ បាក់កាំបង្អោង របូតដៃ ធ្លាក់មកដីរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលទាំងថ្ងៃដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះជីវិតបន្ទាប់ពីបុរសម្នាក់ឡើងយកទឹកត្នោត ចៃដន្យអាក្រក់ បាក់កាំបង្អោង របូតដៃ ធ្លាក់មកដីរងរបួសធ្ងន់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៩នាទី ថ្ងៃទី២០ខែតុលាឆ្នាំ២០២៣ ស្ថិត នៅភូមិទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ ព្រាប មុន្នី   អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរឡើងត្នោត មានទីលំនៅភូមិ ទួលអង្គប់ ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមអ្នកភូមិបានអោយដឹងថាបុរសរងគ្រោះគឺមានមុខរបរឡើងត្នោត  ដើម្បីយកទឹករំងាស់យកស្ករ ទុកលក់យូឆ្នាំមកហើយ ក្នុងភូមិនេះដោយមុនកើតហេតុ គាត់បានចេញពីផ្ទះទៅយកទឹកត្នោតដូចសព្វរាល់ដងខណះឡើងជិតដល់ចុងត្នោត មាន កំពស់៧ម៉ែត្រ ស្រាប់តែ បាក់កាំបង្អោងខាងឆ្វេង បណ្តាលអោយរបូតដៃ ធ្លាក់មកដល់ដី ទើបមានការភ្ញាក់ផ្អើលទាំងថ្ងៃដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះ ដឹកយកទៅ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print