ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនៃស្នងការខេត្ត នៅវេលាម៉ោង ១៤និង០០ នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ មានករណីគ្រោះ
ថ្នាក់មួយលើកនៅចំណុច ជិតស្ពានទឹកថ្លា សង្កាត់ប៉ៃលិន ក្រុង, ខេត្តប៉ៃលិន បណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ (ស្ថានភាពកំពុងតាមដាន)រីឯម៉ូតូខូចខាត ធ្ងន់០១ គ្រឿង ។
បើតាមប្រភពពីមន្ត្រីនគរបាលជំនាញបានបន្តថា អ្នកបើកបរត្រាក់ទ័របង្កមានឈ្មោះ តុប សាន់ ភេទប្រុស អាយុ ៤០ឆ្នាំ បើកបរត្រាក់ទ័រហ្វត ពណ៌ខៀវ រស់នៅភូមិ ទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន បើកក្នុ
ងទិសដៅពីលិចទៅកើត ទៅបុកម៉ូតូជន
រងគ្រោះកំពុងតែបើកបរពីកើតទៅលិចបណ្ដាលឱ្យរងរបួសធ្ងន់សន្លប់ ចំណែក
ឯម៉ូតូជនរងគ្រោះនៅក្រោមត្រាក់ទ័រ។
ជនរងគ្រោះមានឈ្មោះ ណែន ស្រស់ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ស្ថានភាពកំពុងតាមដាន) បើកបរម៉ូតូទ្រីមសង់ ពណ៌ខ្មៅ ឆ្នាំ 2017 ពាក់ផ្លាកលេខ ភ្នំពេញ 1GM-9895 (ខូចខាតធ្ងន់)។
សមត្តកិច្ចនគរបាលជំនាញនៃស្នងការបានបន្តថា ករណីនេះមូលហេតុនៃគ្រោះថ្នាក់ដោយកត្តាមនុស្សបើកបរមិនប្រកាន់ស្ដាំ។ រីឯជនរងគ្រោះក្រោយពីកើត
ហេតុត្រូវបានបងប្អូនដឹកយកទៅព្យាបាល
នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បច្ចុប្បន្នវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមករក្សា
ទុក្ខ កំពុងធ្វើការតាមនីតិវិធី៕ដោយ៖
ស សារ៉េត