បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW បុករបាំងថ្មពុះចែកទ្រូងផ្លូវរុញផ្ទប់គ្នាខូចខាតអស់ជាច្រើនកង់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកBMWមួយ គ្រឿងក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រង់ផ្លូវរុញបុកគ្នាជាបន្តបន្ទាប់បណ្ដាលឲ្យវៀចនឹងបែកអស់ជាច្រើនកង់ ឯរថយន្តខូចខាតផ្នែកខាងមុខទៅលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ១៣ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៣ នៅក្បែរផ្សារដេប៉ូ តាមបណ្ដោយផ្លូវ ១៨២ កែងនឹងផ្លូវ ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-5963ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ទើសដៅពីរលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ២១៩ ក៏ជ្រុលចង្កូតទៅមុខរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មមួយជួររុញផ្ទប់គ្នាវៀចនឹងបែកអស់ជាច្រើនកង់។ចំណែករថយន្តបង្ករខូចខាតផ្នែកខាងមុខយ៉ាងដំណាំទៅមុខលែងរួច។
ភ្លាមនោះគេឃើញអ្នកបើកបរបានឡើងជិះរថយន្តស៊េរីទំនើបមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់ ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print