ខេត្តស្វាយរៀង: យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៦ខ្នង ព្រមទាំងបង្គោលភ្លើងសូឡានិងស្លាកមជ្ឈមណ្ឌលសុខភាពកម្ពុជា វៀតណាមត្រូវបានដួលរលំនិងរបើកដំបូលដោយសារមាន ភ្លៀងលាយឡំខ្យល់កន្ត្រាក់សំណាងមិនមានមនុស្សរងគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ស្ថិតនៅឃុំទួលស្ដីស្រុកចន្ទ្រា។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះដែលមានឈ្មោះ
១.ឈ្មោះ សេត វិត ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិដូនទៃ ឃុំទូលស្តី បណ្តាលរបើកដំបូល ប្រកសង្គសី (ខូចខាតស្រាល)។
២.ឈ្មោះ ទាវ សុផាន ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិដូនទៃ ឃុំទូលស្តី បណ្តាលអោយដួលរលំ (ខូចខាតទាំងស្រុង) ទំហំផ្ទះ ៥x៦ ម៉ែត្រ ដំបូលសង្គសី ជញ្ជាំងសង្គសី ។
៣.ឈ្មោះ សរ ធឿន ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិដូនទៃ ឃុំទូលស្តី របើកដំបូល ប្រកសង្គសី(ខូចខាតស្រាល)។
៤.ឈ្មោះ សឹម សារឿន ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមដូនទៃ ឃុំទូលស្តី របើកដំបូល ប្រកសង្គសី (ខូចខាតស្រាល)។
៥.ឈ្មោះ ឃុន វិសាល ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិដូនទៃ ឃុំទូលស្តី របើកដំបូល ប្រកសង្គសី (ខូចខាតស្រាល)។
៦.ឈ្មោះ អោក យ៉ិត ភេទស្រី អាយុ ៦០ឆ្នាំ របើកដំបូល នៅភូមិដូនទៃ ឃុំទូលស្តី ប្រកសង្គសី (ខូចខាតស្រាល)។
៧.ដួលរលំបង្គោលភ្លើងសូឡា ០១ដើម ខាងមុខមណ្ឌលសុខភាពទួលស្តី ។
ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរស្រុក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះ ត្រូវទៅរកទីទួលដែលមានសុវត្ថិភាព ដើម្បីការពារកុំឲ្យគ្រោះថ្នាក់ជាយថាហេតុ៕ដោយ៖សុថាន