លួចស្ពាន់ស្រោបសសរព្រះវិហារវត្តទួលព្រះរាជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យពីរនាក់ជាមុខសញ្ញាលួចយ៉ាងសកម្មត្រូវបាននគរបាល ស្រុកកោះធំចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើកម្មភាពលួចស្ពាន់ស្រោបសរសរព្រះវិហារក្នុងវត្តទួលព្រះរាជា ស្ថិតក្នុង ស្ថិតនៅក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី។

មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ ឆេង ចែ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ មុខរបរ: (មិនពិតប្រាកដ) ធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមជាលទ្ធផល(វិជ្ជមាន + )។ ២/ឈ្មោះ ម៉ាង ខ្លូត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ មុខរបរ:(មិនពិតប្រាកដ) ធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមជាលទ្ធផល(អវិជ្ជមាន _ )។
ប្រភពដដែលបន្តថា រយះកាលកន្លងមក នៅក្នុងវត្តទួលព្រះរាជា មានចោរចូលលួចយកទ្រព្យសម្បត្តិហើយនិងសម្ភារះប្រើប្រាស់រួមមានខ្សែភ្លើង និងទុយោទឹក ស្អាត រួមទាំងឌីណាម៉ូផលិតទឹកសុទ្ធអស់មួយចំនួន។ លុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាពចូលលួចគាស់សោរទ្វារព្រះវិហារដោយបានលួច យកលោហៈស្ពាន់ដែលគេស្រោបនៅតាមគល់សរសរព្រះវិហារ អស់ចំនួន០៣ដើម នៅមុនកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដោយសារតែជាប់រវល់បុណ្យជាច្រើននៅក្នុងវត្តផង ទើបព្រះសង្ឃមិនបានមកដាក់ពាក្យបណ្តឹងទាន់ពេលវេលានោះទេ រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី ទើបព្រះសង្ឃ
ហើយនិងគណៈកម្មការអាចារ្យវត្ត បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន ដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងវត្តទួលព្រះរាជាដូចបាន រៀបរាប់ខាងលើ។
បន្ទាប់ពីទទួលបានពត៍មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលពោធិបាន ចុះសហការជាមួយនឹងកម្លាំងជំនាញស្រុកកោះធំ ធ្វើការស្រាវជ្រាវហើយបានកំណត់មុខសញ្ញាដែល ប្រព្រឹត្តករណីខាងលើនេះ បានចំនួន០២នាក់ រួមមានឈ្មោះ ឆេង ចែ នឹងឈ្មោះ ម៉ាង ខ្លូត ដែលមានទីលំនៅក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពចូលលួចគាស់ទ្វារព្រះវិហារវត្តទួលព្រះរាជា លួចយកទ្រព្យសម្បត្តិពិតប្រាកដមែន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print