Manchester United រកបានជ័យជម្នះដើម្បីឧទ្ធិសជូនការស្លាប់របស់លោក Sir Bobby Charlton

ចែករំលែក៖

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United ជឿជាក់ថាអតីតវីរបុរសក្រុមដែលបានស្លាប់គឺលោកSir Bobby Charlton ដែលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Sheffield United ជាការឧទ្ធិសជូនវិញ្ញាក្ខន្ធវីរបុរសរូបនេះ។

 លោក Ten Hag បាននិយាយថា កីឡាកររបស់គាត់ត្រូវបានបំផុសគំនិតចំពោះជ័យជម្នះ របស់ពួកគេលើក្រុម Sheffield United ដោយចង់ផ្តល់កិត្តិយសដល់វីរបុរសបាល់ទាត់ដែលជួយអង់គ្លេសឈ្នះ World Cup ឆ្នាំ១៩៦៦។ ការស្លាប់របស់ Charlton នៅអាយុ៨៦ឆ្នាំត្រូវបានប្រកាសរយៈពេល៤ ម៉ោងមុនពេលចាប់ផ្តើមការប្រកួតនៅ Bramall Lane ខណៈដែលខ្សែការពារDiogo Dalot បានរកគ្រាប់បាល់ជ័យជម្នះបន្ទាប់ពីក្រុមទាំង២ស្មើគ្នា១ទល់១នៅតង់ទី១។

 ដោយបាននិយាយមុនពេលការប្រកួត United ត្រូវតែឈ្នះសម្រាប់ឧទ្ធិសជូនលោក Sir Bobby បន្ទាប់ពីការប្រកាសពីការស្លាប់របស់លោក ដែលខ្សែបម្រើ Scott McTominay រកបាន១គ្រាប់នាំមុខនៅនាទីទី២៨នាំមុខក្រុមភ្ញៀវនាំ។ ប៉ុន្តែបន្ទាប់ពី Oli McBurnie បានស៊ុតបាល់ប៉េណាល់ទីយ៉ាងល្អ Sheffield United នៅពេលដែលអាជ្ញាកណ្តាលពិន័យទៅលើ McTominay ដែលបាល់ប៉ះដៃត្រឹម៦នាទីក្រោយមក។

 ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវ Man Utd បានបន្តដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ Sheffield United ដោយខ្សែប្រយុទ្ធ Marcus Rashford មានឱកាសស៊ុតជាច្រើនដង ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន រហូតដល់នាទីទី៧៧ខ្សែការពារ Dalot ស៊ុតបាល់ពីដំបូលទូកចំគោលដៅផុតដៃអ្នកចាំទីនាំមុខក្រុមភ្ញៀវបានសម្រេចនៅ Old Trafford

 លោក Ten Hag បាននិយាយថាពិតណាស់យើងពិតជាសោកសៅណាស់ ហើយគំនិតរបស់យើងគឺនៅជាមួយគ្រួសាររបស់គាត់និងជាពិសេសប្រពន្ធរបស់គាត់ Lady Norma កូនៗ និងចៅរបស់គាត់។ គាត់គឺជាវីរបុរសដ៏ល្អរបស់ក្រុមដែលទទួលមរណភាពនៅពេលនេះ។ សមិទ្ធផលរបស់គាត់គឺធំធេងនិងធំធេងណាស់។ ជាសកលមិនត្រឹមតែប្រទេសអង់គ្លេសប៉ុណ្ណោះទេ អ្នកឃើញការពិតដែលគាត់សម្រេចបានគឺមិនគួរឱ្យជឿ

 គ្រូបង្វឹករូបនេះបញ្ជាក់ថារាល់ការប្រកួតទាំងអស់ ពានរង្វាន់របស់គាត់ ពានរង្វាន់របស់គាត់ ការរួមចំណែកដែលគាត់មានជាមួយនឹងគោលដៅរបស់គាត់។ ខ្ញុំមិនដែលមានកិត្តិយសក្នុងការជួបគាត់ទេ ប៉ុន្តែខ្ញុំបានលឺថា ទោះបីជាពានរង្វាន់ និងការប្រកួតទាំងអស់របស់គាត់ក៏ដោយ គាត់មានចិត្តរាបទាបណាស់។ បុគ្គលិកលក្ខណៈដ៏ធំ និងជាគំរូសម្រាប់យើងទាំងអស់គ្នាក្នុងនាមជាកីឡាករបាល់ទាត់ហើយក៏នៅក្នុងសង្គម និងទូទាំងពិភពលោកផងដែរ

 គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងលទ្ធផល២ទល់១ ដែលធ្វើឲ្យក្រុមនេះមានភាពប្រសើរឡើងបន្តិចបានឡើងមកឈរលេខ៨បណ្តោះអាសន្ននៅ Premier League សម្រាប់សប្តាហ៍ទី៩ មាន១៥ពិន្ទុ ចាញ់ក្រុមកំពូលតារាងរហូតដល់៦ពិន្ទុ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print