អ៊ីរ៉ាក់កាត់ទោសប្រហារជីវិតភេរវករ​៥នាក់

ចែករំលែក៖

រដ្ឋាភិបាលអ៊ីរ៉ាក់បានសម្រេចកាត់ទោសប្រហារជីវិតភេរវករ​៥នាក់ក្រោយការវាយប្រហារគ្រាប់បែកអត្តឃាតជាច្រើននៅក្នុងទីក្រុងបាដាតនាពេលកន្លងមក។

...

ក្រសួងយុត្តិធម៌អ៊ីរ៉ាក់បានបញ្ចាក់ថា នេះគឺជាការដាក់ទោសសម្រាប់អ្នកដែលនៅពីក្រោយសកម្មភាពវាយប្រហារភេរវកម្ម។ ទទឹមនិងនោះរដ្ឋាភិបាលអ៊ីរ៉ាក់បានសន្យាជាមួយពលរដ្ឋរបស់ខ្លួនថា​នឹងបញ្ចូនក្រុមភេរវករទៅផ្តន្ទាទោសទៅតាមច្បាប់។ ជាមួយគ្នានោះរដ្ឋាភិបាលបានបង្កើនសន្តិសុខការពារ ទប់ស្កាត់ការវាយប្រហារកើតឡើងនៅពេលអនាគត់។

ការវាយប្រហារគ្រាប់បែកអត្តឃាតកើតឡើងជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី​៣ ខែកក្កដា សម្លាប់មនុស្ស​១៦៦នាក់ និងជាង​២២០នាក់រងរបួស ។ រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃដល់ជនរង្គ្រោះស្លាប់នៅក្នុងហេតុការណ៍វាយប្រហារភេរវកម្ម។ នាយករដ្ឋមន្ត្រី​ Haider Al Abadi បានស្នើដល់កម្លាំងសន្តិសុខបង្កើនការការពារឲ្យបានល្អបំផុត។

មន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា ​បានចាប់ខ្លួនមនុស្ស ​៤០នាក់ពាក់ព័ន្ធនិងការវាយប្រហារខាងលើ។ ក្នុងរយៈពេលមួយខែកន្លងមកនៅក្នុងទីក្រុងបាដាត មានការវាយប្រហារសម្លាប់មនុស្សរហូតដល់ជាង​ ២០០នាក់និងរាប់រយនាក់រងរបួស។ ក្រុមភេរវកម្មអ៊ិស្លាមជាអ្នកនៅពីក្រោយខ្នងក្នុងការវាយប្រហារទាំងប៉ុន្មានក្នុងប្រទេសអ៊ីរ៉ាក់។

ការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់នេះគឺជាការសងសឹកទៅនឹងសកម្មភាពរបស់កម្លាំងទាហ៊ានរដ្ឋាភិបាលដែលបានបើកការវាយប្រហារទៅលើក្រុម​ IS ដណ្តើមបានទីតាំងជាច្រើនមកគ្រប់គ្រងវិញ។ ចំណុចទាំងនោះហើយបានធ្វើឲ្យក្រុម IS វាយប្រហារទៅលើទីតាំងទាំងឡាយជាការសងសឹងទៅនឹងទាហ៊ានអ៊ីរ៉ាក់វាយប្រហារទៅលើពួកគេ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print