ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣។
សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ៖
ទី១-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និង កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ទី២-សេចក្តីព្រាង ច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។
ទី៣- សេចក្តីព្រាងច្បាប់ ស្តីពីការ ទូរទាត់ ថវិកា ទូទៅ របស់ រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។
ក្រៅពីនេះ សម្ដេចធិបតី ក៏នឹងដឹកនាំប្រជុំពិនិត្យលើ បញ្ហាផ្សេងៗ ដូចជា សំណើ សុំការ យល់ ព្រម ពី គណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាង ច្បាប់ ស្តីពីការ អនុម័ត យល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រក ម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួមផងដែរ៕
ដោយ ៖ សហការី