ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានអោយដឹងថា៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ការិយាល័យព្រហ្មទណ្ឌបានទទួលជនសង្ស័យម្នាក់ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥណទាន KEP តាមបណ្តឹងពីតំណាងក្រុមហ៊ុន ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិតដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល។
ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនិងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់យកទៅព្យាបាលឪពុកមានជំងឺនៅមន្ទីរពេទ្យប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធី ៕ ដោយ ៖ សហការី