ខេត្តបាត់ដំបង÷នៅថ្ងៃព្រហស្បតិ៍១២កេីតខែអស្សុជឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់
លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សំ វីវះ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ធ្វេីការឃាត់ខ្លួនជនសង័្សយ១នាក់ឈ្មោះឡុក ឡង់ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើកាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះសេង ជឿត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ
បបុះ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងដកហូតបានកាំបិតច្នៃចំនួន០១និង នាំមកកាន់អធិការ ដ្ឋាននគរបាលស្រុក។
មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៥ខែតុលាឆ្នា២០២៣ជនសង័្សយបានធ្វេីសកម្ម ភាពយកកាំបិត កាប់ទៅលើជនរងគ្រោះខាងលេីបណ្តាលឱ្យរងរបួសប្រអប់ជេីងខាងឆ្វេង បន្ទាប់ពីជនសង័្សយបង្កទំនាស់ពាក្យសំដីជាមួយគ្នាបន្តិចមក។
ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល និងផ្តេីមធ្វេីការស្រាវជ្រាវស៊េីបអង្កេតរហូតឃាត់ខ្លួនតែម្តង។ ពេលនេះនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕