គណៈប្រតិភូជាន់ខ្ពស់ហាម៉ាស ទៅកាន់ប្រទេសរុស្ស៊ី អុីស្រាអែលបានរិះគន់យ៉ាងចាស់ដៃ

ចែករំលែក៖

គណៈប្រតិភូហាម៉ាសជាន់ខ្ពស់មួយក្រុមបានមកដល់ទីក្រុងមូស្គូដើម្បីជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov ដែលជាទង្វើមួយបានជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងពីអុីស្រាអែល។

នៅថ្ងៃទី 26 ខែតុលា គណៈប្រតិភូនៃចលនាអ៊ិស្លាមប្រដាប់អាវុធ Hamas (ដែលគ្រប់គ្រងតំបន់ Gaza Strip ប៉ាឡេស្ទីន) បានមកដល់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Mikhail Bogdanov ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ខ្លឹមសារនៃកិច្ចពិភាក្សាគឺផ្តោតសំខាន់លើការដោះលែងចំណាប់ខ្មាំងរុស្ស៊ី និងការជម្លៀសពលរដ្ឋរុស្ស៊ីចេញពីតំបន់ហ្គាហ្សាស្ទ្រីប។
សារព័ត៌មានTASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ដែលបាននិយាយថាអនុរដ្ឋមន្ត្រី Bogdanov បានទទួលគណៈប្រតិភូហាម៉ាសរួមទាំងលោក Mousa Abu Marzouk – អនុប្រធានការិយាល័យនយោបាយលោក Basem Naim – មេបញ្ជាការជាន់ខ្ពស់និងមេដឹកនាំមួយចំនួនទៀតនៃមេដឹកនាំជាន់ខ្ពស់នៃ ក្រុមហាម៉ាស។
លោកស្រី Zakharova បានបន្ថែមថា អនុរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ គឺលោក Ali Bagheri Kani ក៏កំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូផងដែរ។
TASS បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីដែលនិយាយថា ការចរចាបានធ្វើឡើងស្របតាមគោលជំហររបស់រុស្ស៊ីស្តីពី “ការបញ្ជាក់ឡើងវិញនូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការគាំទ្រដល់ការអនុវត្តសេចក្តីសម្រេចដែលគេស្គាល់យ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិ” រួមទាំងដំណោះស្រាយរដ្ឋពីរ។
ក្រសួងក៏បានអំពាវនាវឱ្យក្រុមហាម៉ាស “ដោះលែងចំណាប់ខ្មាំងបរទេសនៅហ្គាហ្សាស្ទ្រីបជាបន្ទាន់”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “បញ្ហាទាក់ទងនឹងការធានាការជម្លៀសពលរដ្ឋរុស្ស៊ី និងពលរដ្ឋបរទេសផ្សេងទៀតពីទឹកដីប៉ាឡេស្ទីនក៏ត្រូវបានពិភាក្សាផងដែរ” ៕ ដោយធីរីណា

...

រូប​ថត​: telegram

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print