Update៖ បញ្ជូនតែជនជាតិចិន១០ នាក់ ទៅតុលាការតែប៉ុណ្ណោះ ពាក់ពន្ធករណី.ថតរឿងកូនជ្រូកនៅក្នុងសណ្ឋាគារ Wow now

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រថយន្ត២ គ្រឿងរបស់កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិចិនចំនួន១០ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី.ថតរឿងក្តៅសាច់ នៅក្នុងសណ្ឋាគារមួយកណ្តាលរាជធានីភ្នំពេញ ។

ជនសង្ស័យជាជនជាតិចិនទាំង១០ មាន ៖
១.ឈ្មោះ LIU YULONG
២.ឈ្មោះ LUO DONG
៣.ឈ្មោះ WANG XIAO BOA
៤.ឈ្មោះ XU YUN PENG
៥.ឈ្មោះ GUO BAO JIAN
៦.ឈ្មោះ LU KANG
៧.ឈ្មោះ WANG LI WEI
៨.ឈ្មោះ ZHA JIAN CHENG
៩.ឈ្មោះ GU YANG BOA
១០.ឈ្មោះ JING YANG YANG
ពួកគេត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.សញ្ចារកម្ម ការដឹកនាំពេស្យាចារ នឹងផលិតចែក ចាយរូបភាពវីដេអូអាសអាភាស តាមពាក្យបណ្តឹងរបស់នារីរង គ្រោះ២ នាក់ ។ សំណុំរឿងបានស្ថិតនៅលោក គឹម ហុងសាន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ប៉ុន្តែនៅរសៀលថ្ងៃខាងលើនេះ តំណាងអយ្យការមិនទាន់បានធ្វើការសាកសួរជនសង្ស័យនៅឡើយទេ ដោយពេលផុតម៉ោងមន្ត្រីរាជសម្រាក ដូច្នោះទើបសមត្តកិច្ចបានតម្រូវឲ្យនាំជនសង្ស័ យយកទៅគ្រប់គ្រងជាបណ្តោះអាសន្នវិញ ។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមពទ្ធទីតាំង អគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធករណី ផលិតរឿងបែប(អាសអាភាស)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៨ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើកំណាត់ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនកើត ហេតុមាននារីខ្មែរ២ នាក់ ជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិន១ ក្រុមនោះថា យកពួកនាងទៅថត និង ផលិតរឿងជាវីដេអូក្តៅសាច់ បែបអា សអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃ អគា កើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្តកិច្ចនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការ នគរបាលជាតិ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំ បូងរាជធានីភ្នំពេញ បានដាក់កម្លាំងជាច្រើននាក់រួមមាន ឯកស ណ្ឋានអាវក្រោះ និងកាំភ្លើងវែងខ្លីស្ទើគ្រប់ដៃ បានចុះទៅឡោមព័ទ្ធទីតាំងអគាមួយកន្លែងនោះ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនបរ ទេសប្រមាណជិត៥០ នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងវីដេអូ បែបអាសអាភាស ។

ក្រោយពេលឃាត់ ខ្លួនជនជាតិចិនទាំងអស់នោះ សមត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាងពាក់បទល្មើសមួយចំនួនផងដែរ និងនាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីសាកសួរ និងចម្រាញ់រកជនពាក់ពន្ធបទល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

...

ដូច្នោះគឺលទ្ធផលចុងក្រោយ មានតែជនសង្ស័យ១០ នាក់ ដែលជាប់ពាក់ពន្ធ ចំណែកក្រៅពីនោះសមត្តកិច្ចបានធ្វើការឃាត់ខ្លួន ក្នុងរងវង់ប្រតិបត្តិការ ត្រូវបានអនុញ្ញាតិឲ្យវិលទៅផ្ទះវិញ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print