ភ្នំពេញ៖ ក្លាយជាវេទិការក្តៅគគុកមុននេះក្រោយពីតារាកំប្លែងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹមដែលជាគណគម្មការកម្មវិធីប្រគួតសមត្ថភាព Cambodian’s Got Talent រដូវកាលទី២បានរងការរិះគន់មិនសំច្ចៃមាត់ពីអ្នកលេងបណ្តាញសង្គមព្រោះតែការប្រើប្រាស់ពាក្យមិនសមទំនងមកកាន់បេក្ខភាព និងត្រូវបានគេចាត់ទុកថាជាការរើសអើងដល់អ្នកដែលស្រលាញ់ភេទដូចគ្នា។ ក្នុងនោះសូម្បីតែកញ្ញា រឿន ណាត ដែលគេស្គាល់ថាជាកញ្ញាឯកចក្រវាលកម្ពុជា ២០២៣ ក៏ចេញមុខដាក់ចំៗមិនទុកមុខឲ្យឡើយ។
កាលពីរាត្រីថ្ងៃទី២៨ ខែតុលឆ្នាំ ២០២៣កម្មវិធី Cambodian’s Got Talent រដូវកាលទី២ បានមកដល់វគ្គLive Show សប្តាហ៍ទី៣ ដោយក្នុងនោះបេក្ខភាពដែលធ្លាប់បានជាប់ពីវគ្គកន្លងមកបានមកបញ្ចេញសមត្ថភាព។ ក្នុងនោះគេសង្កេតឃើញបេក្ខភាព ណុប ដាណេ ដែលអ្នកសិល្បៈ និងមហាជនជាច្រើនបានស្គាល់ថាជាម្ចាស់សម្អាងការណុបដាណេ ដែលធ្លាប់លេចមុខមាត់ខ្លាំងលើវិស័យសិល្បៈតុបតេងសម្លៀកបំពាក់សម្អាងកាយ ហើយក៏ត្រូវបានសិល្បករជាច្រើនស្រលាញ់រាប់អាននិងចាត់ទុកថាជាបុគ្គលមានស្នាដៃឆ្នើមក្នុងការជួយលើវិស័យសិល្បៈ បានឡើងបញ្ចេញសមត្ថភាពជាថ្មីផងដែរ។ ក្នុងនោះនាងបានលើកយកបទចម្រៀងមួយបទមកបកស្រាយគឺបទថ្មីមួយបទមានចំណងជើងថា”រងា” អមដោយរូបភាពចាក់ដោតអារម្មណ៍ទស្សនិកជន។ បើទោះបីជាសំនៀងរបស់គាត់មិនពិរោះដូចអ្នកចម្រៀងអាជីបប៉ុន្តែបទចម្រៀងនេះបានធ្វើឲ្យមនុស្សជាច្រើនពេញចិត្តនឹងអត្ថន័យអមដោយរូបភាពចាក់ដោតអារម្មណ៍ពិសេសលើជីវិតរបស់នៅក្នុងនាមជាភេទទី៣ដែលកំព្រា ទាំងមានពុកមានម៉ែដូចគេឯងដែរ ។ បញ្ចេសមត្ថភាពចប់ក៏បានបញ្ចេញមតិដើម្បីបញ្ចប់ការរើសអើងភេទទី៣ និងទទួលបានការផ្តល់មតិពីគណកម្មការ ក្នុងនោះនាយក្រឹម ដែលជាគណកម្មការក៏បានបញ្ចេញមតិដោយលោកលើកឡើងថា ចិត្តលោកមិនចង់ឲ្យមានភេទទី៣កើនឡើងទេ មានបុណ្ណានៅប៉ុណ្ណឹងចុះ ដោយសារលោកលើកឡើងថាបាត់ធនធានមនុស្សបាត់អ្នកបន្តពូជ ទោះជាយ៉ាងណាគណម្មការផ្សេងៗ ក៏មិនយល់ស្របទៅនឹងការលើកឡើងបែបនេះរបស់នាយក្រឹម ពិសេសតារាពហុជំនាញខាត់ សុឃីម ដែលបានជួបរឿងរ៉ាវជាមួយភេទទី៣សូម្បីតែប្អូនស្រីបង្កើតរបស់នាងក៏ស្រលាញ់ភេទដូចគ្នាដែរ។
ភ្លាមៗនៃការបញ្ចេញមតិរបស់នាងក្រឹម ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTik Tok វិញពោរពេញដោយការរិះគន់មិនសំច្ចៃមាត់ដោយមានទាំងសិល្បករ ប្រុសស្រី និងភេទទី៣ ក្នុងនោះក៏មានកញ្ញាឯកល្បីល្បាញក៏កើតទុកមិនសុខចិត្តទៅនឹងពាក្យសម្តីដែលពួកគាត់លើកឡើងថាជាការរើសអើង ឬមិនពេញចិត្តទៅកាន់ភេទទី៣ ។កញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ កញ្ញា រឿន ណាត បានលើកឡើងចំៗថាសុទ្ធតែអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបាន🫢តែបើបង្កើតគេហើយគ្មានទំនូរខុសត្រូវលើគេដូចពូកកុំបង្កើតគេមកល្អជាងគ្រូសារពូខ្ញុំស្គាល់ច្បាស់ណាស់………តែដឹងត្រឹមថាខ្ញុំមិនចង់ឱ្យសង្គមមួយនេះមានធនធានមនុស្សប្រុសសុទ្ធ ដូចជាពូច្រើនទេ ព្រោះពូមិនមែនជាបុរសល្អ មិនមែនជាប្ដីល្អ មិនមែនជាឪពុកល្អ🙂។ ក្រៅពីនេះនៅមានសិល្បករ និងបុគ្គលល្បីៗជាច្រើនទៀតបានបញ្ចេញសារមិនពេញចិត្តនិងរិះគន់ចំៗទៅកាន់នាយក្រឹម។ ក៏មានសារលើកទឹកចិត្តជាច្រើនហូរហែទៅកាន់ ដាណេ ផងដែរពិសេសមានភេទទី៣ជាច្រើនដែលបានចាត់ទុកគាត់ថាជាបុគ្គលគំរូជាទីគោរព និងមានស្នាដៃឆ្នើមគួរយកតម្រាប់តាម៕
ដោយ វឌ្ឍនា