ក្រុមមេឃខៀវ Manchester City បានលុតក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United មិនឲ្យតដៃរួចក្នុងការប្រកួត Derby នៅទឹកដី Old Trafford ដើម្បីរក្សាកំណត់ត្រាឈ្នះនៅ៣ប្រកួតចុងក្រោយនេះរបស់ក្រុមភ្ញៀវ ហើយនេះជាភាពអាម៉ាសរបស់ Man Utd ដែលបរាជ័យក្នុងទឹកដីរបស់ខ្លួនក្រោមថ្វីជើងគូប្រជែងក្នុងទីក្រុងជាមួយគ្នា។
ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាករសំខាន់របស់ Man City ក្នុងការស្វែងរកគ្រាប់បាល់ ហើយកីឡាកររូបនេះស៊ុតបញ្ចូលទីក្នុងតង់ទី១ និងតង់ទី២ មុនពេលបង្កើតបានមួយគ្រាប់ទៀតសម្រាប់ Phil Foden ខណៈដែលក្រុមរបស់លោក Pep Guardiola បានបង្កើតភាពល្អប្រសើរពីទម្រង់លេងយ៉ាងល្អទោះបីជាក្រុមភ្ញៀវក៏ដោយ។
មាន ទិដ្ឋភាព ដ៏ គួរ ឲ្យ រន្ធត់ មុន ការ ចាប់ ផ្តើម ខណៈ អ្នក គាំទ្រ មក ពី ភាគី ទាំង សង ខាង នៃ ការ ប្រកួត បាល់ ទាត់ របស់ Manchester បាន ចូល រួម ដើម្បី គោរព វិញ្ញាណក្ខន្ធ លោក Bobby Charlton ដែល បាន ចូល និវត្តន៍។ សម្រាប់ អ្នកចាត់ការទូទៅលោក Erik ten Hag និង កីឡាករ របស់ គាត់ក៏បានគោរពចំពោះពិធីនេះផងដែរ។
Haaland បានធ្វើឲ្យ Man City នាំមុខមុនពីការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី២៦នៅពេលដែលខ្សែប្រយុទ្ធ Rasmus Hojlund របស់ Man Utd ត្រូវបានពិន័យសម្រាប់ការទាញ Rodri នៅតំបន់គ្រោះថ្នាក់ បន្ទាប់ពីការអន្តរាគមន៍របស់វីដេអូជំនួយការអាជ្ញាកណ្តាល VAR។
អ្នកចាំទី Andre Onana របស់ United បានបង្កើតការសង្គ្រោះយ៉ាងអស្ចារ្យពីការតែតរបស់ Haaland ១គ្រាប់ក្នុងតង់ទី១ដដែល ប៉ុន្តែខ្សែប្រយុទ្ធរូបនេះនៅតែរកបាន១គ្រាប់បន្ថែមទៀតនៅតង់ទី២ជួយ Man City នាំមុខ២គ្រាប់បន្ទាប់ពីការបញ្ជូនបាល់របស់ Bernardo Silva នៅនាទីទី៤៩។
ចំណែកអ្នកចាំទី Ederson របស់ Man City ក៏ពូកែក្នុងការជួយសង្គ្រោះពីការស៊ុតរបស់ Scott McTominay មុនពាក់កណ្តាលតង់ទី១ដែរ ប៉ុន្តែ Man City បានបញ្ចប់ការទទួលជ័យជម្នះដ៏គួរឱ្យជឿជាក់បំផុតនេះ ដោយ Haaland បង្កើតឱកាសងាយឲ្យទៅ Foden រកបានគ្រាប់បាល់ទី៣ក្នុងការប្រកួតនេះនៅនាទីទី៨០ ធ្វើឲ្យចប់ការប្រកួត Man City ឈ្នះ Man Utd ៣ទល់០។
លទ្ធផលនេះធ្វើឲ្យ Man City បន្តប្រជែងក្នុងចំណាត់ថ្នាក់លេខ៣ មាន២៤ពិន្ទុស្មើជាមួយក្រុមលេខ២ Arsenal និងចាញ់ក្រុមលេខ១ Tottenham ២ពិន្ទុប៉ុណ្ណោះ។ ចំណែក Man Utd ដែលកំពុងដុនដាបនៅដើមរដូវកាលនេះបានបន្តឈរលេខ៨មាន១៥ពិន្ទុប៉ុណ្ណោះ ក្នុង១០ប្រកួតនៅ Premier League ៕ (រូបភាព ៖ BBC Sport)