ពិតជាកំពូលមនុស្សចង្រៃ ចិត្តជានរក ! ខណៈសត្វឈ្លូសខំហែរទឹកសមុទ្រមករកទួលសុវត្ថិភាព ដើម្បីសង្គ្រោះជីវិតខ្លួនឯង បែរជាបុរសម្នាក់យកឈើយ៉ាងវែងធំ វាយសម្លាប់

ចែករំលែក៖

ខេត្តកោះកុង : ពេលដែលបានឃើញវីដេអូ ពីសកម្មភាពយុវជនម្នាក់ យកដុំឈើធំ មកវាយសម្លាប់ សត្វឈ្លូស ១ក្បាល ដែលកំពុងព្យាយាម ហែលទឹកសមុទ្រ រកទីសុវត្ថិភាព ដើម្បីជីវិតបានរស់ គឺខ្លោចផ្សាណាស់ ទោះគ្នាជាសត្វក៏ដោយ ហេតុអ្វីមនុស្សរូបនោះគ្មានខួរក្បាល គិតសូម្បីបន្តិច សម្លាប់យ៉ាងឃោរឃៅ និងជាសាធារណៈ ?

គណនី facebook មួយមានឈ្មោះថា ” Top10 ” បានបង្ហោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយសរសេរថា, សត្វឈ្លូសខំហែរទឹកមករកទួលសុវត្ថិភាព..ឯងលេងយកឈឺទៅវៃគ្នា… យីពិតជាខួរចង្រៃមែន😡🤬 #ឆ្នេរកុកហាវ ខេត្តកោះកុង។

ដោយឡែក លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្ត មណ្ឌល កំពង់ចាម លោកមិនបានដាក់រូប សត្វឈ្លូស ដែលត្រូវបានគេសម្លាប់ទេ គ្រាន់តែសរសេរ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លើផេកផ្លូវការ យ៉ាងដូច្នេះថា ( ប្រហែលមកពីចាស់ ? ថ្ងៃនេះបាត់អារម្មណ៍ល្អ ពេលឃើញខ្មែរយើងវាយសម្លាប់ឈ្លូសដែលខំហែលទឹកមករករស់ ខុសពីរូបមុនដែលឃើញបងប្អូននៅជាយក្រុងភ្នំពេញនាំគ្នាស្ទាក់ចរាចរណ៍ដើម្បីអោយពស់ថ្លាន់មួយឆ្លងផុតផ្លូវ ! ) ។

ពាក់ព័ន្ធក្នុងករណីនេះ កុំទាន់មានព័ត៌មានច្បាស់ការណាមួយ ថាយុវជនដែលសម្លាប់សត្វឈ្លោះ មានអត្តសញ្ញាណច្បាស់លាស់ នៅឡើយ ហើយបក្សពួករបស់គេប៉ុន្មាននាក់ ? គ្រាន់តែឃើញសម្លាប់ភ្លាម អូសពីទឹកសមុទ្រ យកមកដាក់ជាប់ឆ្នេរ រួចហើយឮសូរសំឡេង មានអ្នកស្រែកប្រាប់ថាប្រយ័ត្នគេចាប់ ! ក្រោយមកក៏ឃើញបុរសពីរនាក់ បានអូសសត្វឈ្លូសដែលបានសម្លាប់នេះ យកចេញ ដើម្បីគេចវេសពីសមត្ថកិច្ច ។ ដូច្នេះបើតាមការបញ្ជាក់ពីម្ចាស់គណនេយ្យហ្វេសប៊ុកខាងលើ ថាការសម្លាប់នេះនៅឆ្នេរកុកហៅ ខេត្តកោះកុង , តើសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ មានវិធានការបែបណា ចំពោះជនដែលបានសម្លាប់សត្វព្រៃ ដែលជាបទល្មើសឧក្រិដ្ឋ ! ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន បានព្យាយាមយកចិត្តទុកដាក់អភិរក្សការពារសត្វព្រៃ ទីបំផុត ! សត្វព្រៃដែលបានព្យាយាមហែលទឹកសមុទ្រដើម្បីសង្គ្រោះជីវិតខ្លួនឯង បែរជារងការវាយសម្លាប់បែបនេះទៅវិញ ? ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print