ក្រសួងព័ត៌មាន ណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ទាំងរដ្ឋ និងឯកជនថា រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ”

ចែករំលែក៖

ភ្នំពេញ : ក្រសួងព័ត៌មាន ណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ទាំងរដ្ឋ និងឯកជនថា រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ ត្រូវរក្សា ឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ គឺ៖

ទី១ ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា
ទី២ សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា
ទី៣ ច្រៀងដោយសមមិត្តនារី សូ ចន្នី ដោយយកតាមលំនាំ បទឡាវឡឹក
ទី៤ ជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា , ខ្ញុំសូមជម្រាបមក ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា បន្ទាប់ពីមានការ សម្របសម្រួលដោះស្រាយបញ្ហាដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន លើករណី រំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ រួចមក ភាគីពាក់ព័ន្ធទាំងអស់បាន សម្រេចទទួលយក និងឯកភាពថា បទចម្រៀង “ឱភ្នំពេញអើយ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា និងច្រៀងដោយសមមិត្តនារី សូ ចន្ទី ដោយយកតាមលំនាំ បទឡាវឡឹក និងជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងន័យនេះ ខ្ញុំសូមជម្រាបថា រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់ ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យ បានត្រឹមត្រូវតាមលិខិតលេខ ៥០៨ ឆ. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ។ ករណីដែលមានការផ្សព្វផ្សាយលើបណ្តាញសង្គមនានា ដោយប្រើប្រាស់ឈ្មោះផ្ទុយពីខ្លឹមសារ លិខិតខាងលើ ខ្ញុំសូមឱ្យមានការកែតម្រូវ ឬដកចេញ ដើម្បីជាការគោរព និងផ្តល់តម្លៃដល់ស្នាដៃម្ចាស់ដើម នៃបទចម្រៀងនេះ។

សេចក្តីដូចបានជម្រាបមកខាងលើ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចាត់ចែង និងដឹកនាំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីពេលនេះតទៅ។ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានពីខ្ញុំ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print