ភ្នំពេញ : សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណប្សប្រជាជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើជាអធិតីក្នុងកិច្ចប្រជុំសម្រាប់ថ្ងៃប្រជុំរបៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងប្រជុំរៀបចំមន្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣) នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានចែងក្នុងសេចក្តីសម្រេច លេខ ៣៣០/២៣ កជរស របស់ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្តីពីការបង្កើតគណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញរៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ – ២០២៣) ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សូមអនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដូចមានចែងក្នុងសេចក្តីសម្រេច នៃកម្មវិធីទាំងពីរ ដើម្បីឲ្យកម្មវិធីដំណើរទៅដោយរលូន និងទទួលបានជោគជ័យប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕