ក្រុមការងារ អាវុធហត្ថខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា!

ចែករំលែក៖

ភ្នំពេញ ៖ នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក មាស មករា មេបញ្ជាការរងខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩)  សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ៖ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលមានការចូលរួមពី នាយ នាយរង អាវុធហត្ថខណ្ឌច្បារអំពៅ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,០០០,០០០រៀល (ពីរលានរៀល), ទឹកសុទ្ធ និងភេសជ្ជៈចំនួន ០៣កេស ទឹកដោះគោឆៅ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print