តាមការប្រកាសរបស់ក្រសួងការបរទេសជប៉ុន ការដាក់ទណ្ឌកម្ម រួមមាន បង្កកប្រាក់បុគ្គលចំនួន៩រូប ក្នុងនោះមានសមាជិកក្រុមហាម៉ាស់និងក្រុមហ៊ុនដែលបានផ្តល់ជំនួយដល់ក្រុមហាម៉ាស់ផ្ទាល់។
សារព័ត៌មាន Reuters បានផ្សាយថា ជប៉ុន នៅថ្ងៃអង្គារទី៣១ ខែតុលានេះបានប្រកាសពីកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលនិងក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន មានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា។
តាមសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសជប៉ុន កញ្ចប់ទណ្ឌកម្មខាងលើក្នុងនោះរួមមានទាំងការបង្កកទ្រព្យសម្បត្តិបុគ្គល និងក្រុមហ៊ុនមួយដែលបានផ្ដល់មូលនិធិទៅឱ្យក្រុមហាម៉ាស់ និងជាការអនុវត្តស្របទៅតាមទណ្ឌកម្មថ្មីប្រកាសដោយសហរដ្ឋអាមេរិក កាលពីដើមខែតុលាកន្លងទៅនេះ។
នេះគឺជាកញ្ចប់ទណ្ឌកម្មដំបូងបំផុតរបស់ជប៉ុន ចាប់តាំងពីក្រុមហាម៉ាស់បានវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ មនុស្ស ១,៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល ខណៈដែលការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស់ ក៏បានសម្លាប់មនុស្សជាង ៨,៣០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិលផងដែរ៕ ដោយធីរីណា
រូបថត: TTXVN