នាយឧត្តមសេនីយ៍ ទៀ សីហា ជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅទីក្រុងប៉េកាំង

ចែករំលែក៖

ប៉េកាំង÷ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នាយឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ច ការបរទេសក្រសួងការពារជាតិ និងនាយទាហាននៅក្នុងក្រសួងការពារជាតិមួយចំនួនទៀតបានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ។

ក្នុងជំនួបនោះរដ្ឋមន្ត្រីការពារជាតិទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងការពារជាតិទាំងពីរ និង កងទ័ពទាំងពីរ កម្ពុជា-វៀតណាម ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ។

រដ្ឋមន្ត្រីការពារវៀតណាមសម្តែងការអបអរសាទរ និង ជូនពរដល់លោក ទៀ សីហា ដែលត្រូវបានរាជរដ្ឋាភិ បាលកម្ពុជា តែងតាំង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នីតិកាលទី៧ នៃរដ្ឋសភា ។ ក្នុង ឱកាសអបអរសាទរខួបលើកទី ៧០ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ខាងមុខ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានជូនពរដល់កងយោធ ពលខេមរភូមិន្ទ សូមឲ្យមានសុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន ។

...

មានមតិឆ្លើយតបវិញលោកនាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា ប្រទេសកម្ពុជា វៀតណាមជាប្រទេសភូមិផងរបងជាមួយគ្នា និងមានប្រពៃណីសាមគ្គីសហការគ្នាជាបងប្អូនតាំងពីយូរលុងណាស់មកហើយ ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង កងទ័ពប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ កងយោធពលខេមរភូមិន្ទ ក្នុងនោះកម្ពុជាទទួលបានយ៉ាងច្រើននូវការបណ្ដុះបណ្ដាលធនធានមនុស្សពីប្រទេសវៀតណាម៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print