ភ្នំពេញ ៖ ជនសង្ស័យជាស្ត្រីម្នាក់បានធ្វេីសកម្មភាពលួចលុយបានសម្រេច តែត្រូវស្ត្រីរងគ្រោះឆែកមេីលកាមេរ៉ាសុវត្ថិភាពឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី ត្រង់ចំណុច ផ្ទះលេខ២៦៧ ផ្លូវKs០៥ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វិន លីហួរ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦៧ ផ្លូវKs០៥ បុរីពិភពថ្មី៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់មានឈ្មោះ វ៉ែន រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ ផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
វត្ថតាងចាប់យក:១/រថយន្តមួយគ្រឿងម៉ាកប្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AV-2112 ២/ទូរស័ព្ទដៃ ម៉ាក Iphone ពណ៌ទឹកមាស ចំនួន០១គ្រឿង ៣/លុយដុល្លារអូស្រ្តាលីចំនួន៥៣០០ដុល្លារអូស្រ្តាលី ៤/លុយដុល្លារ អាមេរិក ចំនួន១៨០០ដុល្លារអាមេរិក ៥/លុយខ្មែរ ចំនួន ២៨០០០០០រៀល (ពីរលានប៉ែតសិបម៉ឹនរៀល) ៦/លុយថៃចំនួន ៤០០០បាត (បួនពាន់បាត) ៧/កាបូបស្ពាយ ពណ៌សូកូឡាចំនួន០១។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះឈ្មោះ វិន លីហួរ ភេទស្រី អាយុ២៩ឆ្នាំ បានទុកលុយដុល្លារអូស្រ្តាលីចំនួន១៦០០០ដុល្លារអូស្រ្តាលី នៅក្នងកាបូបស្ពាយ ពណ៌ខ្មៅ រួច ដាក់កាបូបនៅផ្ទះលេខ២៦៧ ផ្លូវKS០៥ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះបានយកលុយ ខាងលើ បំរ៉ុងទៅដូរជាលុយដុល្លារអាមេរិក តែពេលជនរងគ្រោះយកកាបូបលុយមកមើល ស្រាប់តែបាត់លុយដុល្លារ អូស្រ្តាលី អស់ចំនួន១១០០០ ដុល្លារអូស្រ្តាលី ។ ហើយជនរងគ្រោះក៏បានហៅកូនចៅមកជុំគ្នា ចំណែកជនសង្ស័យ ឈ្មោះ វ៉ែន រស្មី ភេទស្រី អាយុ៣០ឆ្នាំ បានសុំខ្ចីម៉ូតូរបស់ប្អូនប្រុសជនរងគ្រោះ ទៅបាត់អស់រយ:ពេល០១ម៉ោង ក៏ ត្រឡប់មកវិញ ហើយជនរងគ្រោះមានការសង្ស័យក៏ហៅជនងស្ស័យមកសួរនាំថា ចែមានបានយកលុយខ្ញុំទេ ហើយជនសង្ស័យ ឈ្មោះ វ៉ែន រស្មី បានឆ្លើយបដិសេធន៍ថា មិនបានយកទេ។ លុះដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏ មានអ្នកជិតខាងបាន ទូរសព្ទប្រាប់ជនរងគ្រោះថា បានឃើញជនសង្ស័យ ជិះម៉ូតូម៉ាកស្កុបពីមកឈប់ មុខផ្ទះរបស់ ជនរងគ្រោះមួយកន្លែងទៀត ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជនសង្ស័យ បានចតរថយន្តម៉ាកព្រូសពណ៌សពាក់ផ្លាកលេខភ្នំពេញ2AV-2112 ទុកចោលនៅខាងមុខផ្ទះនោះ ហើយបានយកវត្ថុ អ្វីមួយមកដាក់ចូលក្នុងគូទ រថយន្តម៉ាកខាងលើ របស់ជនសង្ស័យ។ បន្ទាប់មកជនរងគ្រោះ ក៏បានឲ្យឈ្មោះ ឈួន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ) ឆែកកាមេរ៉ា សុវត្ថិាពដែលបំពាក់នៅផ្ទះ ស្ថិតនៅ ភូមិព្រៃកីខាងលើ ក៏បានឃើញ ជនសង្ស័យយកលុយទៅលាក់ក្នុងគូទរថយន្ត ម៉ាកខាងលើប្រាកដមែន រួចជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរលួសឲ្យជួយ អន្តរាគមន៍ ។ ហើយសមត្ថកិច្ចជំនាញក៏បានធ្វើការ ឃាត់ ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសួរនាំ និងនាំជនសង្ស័យ និងទៅបើកកូទរថយន្តមើលឃើញលុយចំនួន៥៣០០ដុល្លារអាមេរិកអូស្ត្រាលីនៅគូទ រថយន្ត ម៉ាកខាង លើរបស់ជនសង្ស័យ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាងខាងលេីយកមក ធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធី។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាព លួច (លុយ) របស់ ជនរងគ្រោះ ប្រាកដមែន រួចជនរងគ្រោះដាក់ពាក្យបណ្ដឹងចំឈ្មោះ ជនសង្ស័យ ខាងលើដើម្បីឲ្យសមត្ថកិច្ចចាក់ការតាមផ្លូវច្បាប់តែម្ដង ៕ ដោយ ៖ ភារ៉ា ដង្កោ