ខេត្តស្វាយរៀង ៖ អ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook ស្ទើរ១០០% ក្រោយពេលឃើញការបង្ហោះ ឮគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម facebook គឺមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ ព្រមទាំងបញ្ចេញមតិ ចូល Comments ដោយលើកហេតុផលថា ករណីនេះមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេ អាចជារឿងគំនុំ ។ ទីបំផុត ! ក្រោយពីបានធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដោយមន្ត្រីនគរបាលយុត្តិធម៌ ទើបសមត្ថកិច្ចអាចធ្វើការសន្និដ្ឋានបានថា , (ករណីរថយន្ត Prus បើកបុកមន្ត្រីនគរបាលចរាចរណ៍គឺផ្តើមចេញពីគំនុំ)។
សមត្ថកិច្ចមិនទាន់បញ្ជាក់ពីរបាយការណ៍ ប៉ុន្តែប្រភពគួរឱ្យជឿទុកចិត្ត ហាក់ដឹងការពិតហើយ មន្ត្រីប៉ូលិស និងជាកូនមន្ត្រីគយម្នាក់ បើកឡាន បុកប៉ូលិសចរាចរណ៍ ដោយសារ រឿងគំនុំ !!
សូមបញ្ជាក់ថា ៖ អ្នកបង្ក មានចេតនា បុកសម្លាប់ ជនរងគ្រោះ គឺលោកអនុសេនីយ៍ឯក នាង សុខនរ៉ា នាយរង ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង រងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ឆ្អឹងជំនីរ បាក់ឆ្អឹងដងកាំបិត បាក់ដៃម្ខាង ដាច់ជង្គង់ ទាំងសងខាង បាក់ធ្គាម និងពកក្បាលធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង .. កាលពីវេលាម៉ោង ៦និ១០ នាទីព្រឹកថ្ងៃទី៣០ តុលា ២០២៣ នៅលើចិញ្ចើមផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើត មុខហាងលក់ម៉ូតូ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
ជនសង្ស័យឈ្មោះ ប្រាក់ ឯមសារ៉ាវុធ អាយុ ២៩ឆ្នាំ ជាមន្ត្រីនគរបាល ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង មានទីលំនៅ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជាកូនមន្ត្រីគយម្នាក់ បានយកឡាន ម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BR-5841 ទៅលាក់ទុក នៅក្នុងផ្ទះ និងត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ៨និង១០ នាទីយប់ ថ្ងៃទី ៣០ តុលា ២០២៣ ។
ទោះបីយ៉ាងណាក៏ ដោយសមត្ថកិច្ច នៅ តែ ដាក់ ការ សង្ស័យថាមាន ចេតនា ដូច្នេះសមត្ថកិច្ច កំពុងធ្វើការ សាកសួរ ជនសង្ស័យ ឆ្លើយថាខ្លួន ងងឹតមុខងងុយដេក ។ ក៏ប៉ុន្តែ បើតាមការ ស្រាវជ្រាវបឋមទទួលបានព័ត៌មាន ៖
ចំណុចទី១ ៖ មើល តាមរូបភាពកាម រ៉ាសុវត្ថិភាពជនរងគ្រោះឈ នៅ លើ ដី ចិញ្ចើម ផ្លូវ រថយន្ត បើក ល្បឿន លឿន បើក ពី ទិស ខាងកើត តាម ចេញ្ចើម ផ្លូវ មក បុក ជន រង គ្រោះ តែ ម្តង បុក ប៉ើង ហោះ ខ្ទា តចម្ងាយ ជាង ១០ ម៉ែត្រ ហើយ បន្ថែម ល្បឿនយ៉ាង លឿន ទៅមុខគ្មានរេចង្កូតអ្វី ទេ ។
ចំណុចទី២ ៖ បុកហើយ បើករត់គេច មិន ទទួលខុសត្រូវ ។
ចំណុចទី ៣ ៖ បើតាមការ ស្រាវជ្រាវ បឋម ជនសង្ស័យ បើករថយន្ត ពី ទឹសខាងលិចទៅ កើតទំនងជាឃើញ ជនរងគ្រោះឈ នៅ លើ ចិញ្ចើមផ្លូវ ទើបបើករថយន្តទៅ មុខ ហួសប្រមាណចម្ងាយ ១០០ ម៉ែត្រ ក៏បង្អន់ល្បឿន រថយន្ត រួចបត់ ត្រឡប់មកក្រោយ វិញរួច បើករថយន្តយ៉ាងលឿនតម្រង់ មក បុក ជនរងគ្រោះ តែម្តង ទើប សមត្ថកិច្ច ដាក់ ការ សង្ស័យ ហើយ ត្រូវ តែ ធ្វើការ ស្រាវជ្រាវ រក សាក្សី នៅ កន្លែង កើតហេតុ មក សាកសួរ និង សាច់ញាតិ ជន បង្ក មក សាកសួរ និង សួរ ជនសង្ស័យ ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅ លោកស្នងការ ចាត់ការ បន្ត លទ្ធផល យ៉ា ណា នោះ សូម រង់ចាំ ការ សាកសួរ និង ស្រាវជ្រាវបញ្ចប់សិន។
ចាត់ទុកថាហេតុការណ៍ស្រាយគំនុំដ៏ឃោរឃៅព្រៃផ្សៃមួយ ដោយបើករថយន្តបោះពួយបុកនគរបាលចរាចរណ៍ម្នាក់នៅលើដងផ្លូវគួរឱ្យរន្ធត់ បណ្តាលឲ្យលោកនាយរងផ្នែកសណ្តាប់ធ្នាប់នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ឆ្អឹងជំនី បាក់ឆ្អឹងដងកាំបិត បាក់ដៃម្ខាង ដាច់ជង្គង់ទាំងសងខាង បាបាកថ្គាម និងពកក្បាលធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង ។ នេះគឺជារូបភាពដែលថតបានតាមកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេបង្ហោះព្រោងព្រាត កាលពីថ្ងៃទី៣០ តុលា ។ ទោះបីជាបែបណា ទីបំផុតការបើករថយន្តបុកមនុស្សទាំងកម្រោលនោះអ្នកបើករថយន្តនោះ ត្រូវបានចាប់ឃាត់ខ្លួនហើយ គឺជាមន្ត្រីនគរបាលដូចគ្នាហើយការបុកនោះផ្តើមចេញពីរឿងគំនុំ ។
ករណីបើករថយន្តបុកមនុស្សនេះ បានកើតឡើងកាលពីវេលាម៉ោង៦និ១០នាទីព្រឹកថ្ងៃទី៣០ តុលា ២០២៣ នៅខាងកើតផ្លូវបំបែកជាបួន(លើចិញ្ចើមផ្លូវជាតិលេខ១)ត្រង់ចំណុចខាងមុខហាងលក់ម៉ូតូ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
ដំបូងៗសមត្ថកិច្ចដាក់ការសង្ស័យថា ជនបង្ក(អ្នកបើករថយន្ត)មានចេតនាបុកសម្លាប់។ ប្រភពសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ មហាជនបានឃើញជនរងគ្រោះ គឺលោកអនុសេនីយ៍ឯក នាង សុខនរ៉ា នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឈរមើលសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតកែងផ្លូវបំបែកជាបួន ខាងមុខហាងលក់ម៉ូតូ បែរមុខមកខាងលិចឆៀងខាងត្បូង ។
មួយសន្ទុះក្រោយមក គេឃើញមានរថយន្ត១គ្រឿងម៉ាកTOYOTA ព្រូស ពណ៌ស បើកពីទិសខាងលិចទៅកើតយ៉ាងលឿន ។ លុះផុតផ្លូវបំបែកជាបួន ប្រមាណ១០០ម៉ែត្រចំណុចមុខយានដ្ឋានជួសជុលរថយន្ត ស្រាប់តែចាប់ហ្វ្រាំងបង្អង់ល្បឿនរួចបត់មកក្រោយវិញបើកពីទិសខាងកើតមកលិចយ៉ាងលឿនសំដៅមកបុកជនរងគ្រោះពេញទំហឹង ។ ពេលបុកបណ្តាលឱ្យប៉ើងហោះទៅលើផ្លោងខ្ទាតចម្ងាយជាង១០ម៉ែត្រ ធ្លាក់មកលើថ្នល់សន្លប់ឈឹងតែម្តង ។ សំណាងល្អរថយន្ត១គ្រឿងដែលបើកមកពីលិចមិនបានកិនទេ បើកិនថែមមិនដឹងយ៉ាងណានោះទេ ។
ចំណែករថយន្តបង្កបានបន្ថែមល្បឿនយ៉ាងលឿនបើកសំដៅមកចូលក្នុងក្រុងស្វាយរៀង ។ ខណៈនោះសមត្ថកិច្ចដែលឈរជើងនៅកន្លែងកើតហេតុនោះ បានជិះម៉ូតូ២គ្រឿងដេញតាមរថយន្តនោះ រហូតមកដល់រង្វង់មូលនាគរាជ្យ ខាងមុខសាលាដំបូងខេត្ត ក៏បាត់ដានទៅ ។ ចំណែកជនរងគ្រោះត្រូវសមត្ថកិច្ចហៅរថយន្តសាមុយនៃមន្ទីរពេទ្យខេត្តស្វាយរៀងបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញដើម្បីសង្គ្រោះ ។
ជាពន្លឺផងដែរ ដោយនៅកន្លែងកើតហេតុ មានដាក់កាមេរ៉ាសុវត្ថិភាព បានឃើញភិនភាគរថយន្តបង្ក តែមើលមិនឃើញផ្លាកលេខ ក៏ប៉ុន្តែសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់គ្រប់ផ្លូវ ក្នុងនិងក្រៅក្រុងស្វាយរៀង រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែលទើបរកឃើញរថយន្តបង្កម៉ាកTOYOTAព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BR-5841 យកទៅលាក់ទុកនៅក្នុងផ្ទះមួយក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក៏បានឆែកឆេរក្នុងរថយន្តបានឃើញកាតគ្រីរថយន្តនិងអត្តសញ្ញាណប័ណ្ណចម្លងមួយសន្លឹក ទើបស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យបាន ។
ប្រភពបន្តថា ជនសង្ស័យឈ្មោះ ប្រាក់ ឯមសារ៉ាវុធ អាយុ១៩ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជាកូនមន្ត្រីគយម្នាក់ ។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅវេលាម៉ោង៨និង១០នាទីយប់ក្នុងថ្ងៃដដែល ។
លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង អង្គភាពមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធ Telegram ប៉ុន្តែលោកពុំទាន់បញ្ជាក់អំពីមូលហេតុនេះ អាចកំពុងដំណើរការនីតិវិធីក្នុងការដឹកចម្លើយទៅលើជនបង្ក ៕
ដោយ : សហការី