ផ្ទះ២៩ខ្នងរងការខូចខាតរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ ២៩ខ្នងក្នុងខេត្តស្វាយរៀងត្រូវរងការខូចខាតរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់ប៉ុន្តែសំណាងមិនមានគ្រោះថ្នាក់ដល់ជីវិត។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងនៅព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣ បានអោយដឹងថានៅវេលាម៉ោង៤និង៣០ នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំផ្ទះនិង របើកដំបូលចំនួន២៥ខ្នងក្នុងខេត្តស្វាយរៀងត្រូវរងការខូចខាតរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់ប៉ុន្តែសំណាងមិនមានគ្រោះថ្នាក់ដល់ជីវិត។

ប្រភពបន្តថានៅស្រុកចន្ទ្រាមានផ្ទះ៤ ខ្នង   ដែលមានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ នួន  គន្ធា ភេទប្រុស អាយុ ៤០ឆ្នាំ
នៅភួមិបារ៉ាយ ឃុំមេសរថ្ងក
បណ្តាលរបើកដំបូលទាំងស្រុង ប្រកសង្គសី
ទំហំផ្ទះ ៥×៦
២.ឈ្មោះ សុខ សំអន ភេទស្រី អាយុ ៣១ឆ្នាំទំ
ភួមិបារ៉ាយ
បណ្តាលអោយដួលរលំ (ខូចខាតទាំងស្រុង) ទំហំផ្ទះ   ៥x៦ ម៉ែត្រ ដំបូលសង្គសី ជញ្ជាំងសង្គសី ។
៣.ឈ្មោះ អ៊ួ  សំភាស់ ភេទស្រី អាយុ ៤៥ឆ្នាំ
នៅភួមិស្វាយគុយ ឃុំមេសរថ្ងក
របើកដំបូល ប្រកសង្គសីរទាំងស្រុង
៤.ឈ្មោះ ទេព រ៉ាង ភេទប្រុស អាយុ ៦៥ឆ្នាំ របើកដំបូល ប្រកសង្គសី រោងគោទាំងស្រុង ។

៥  ម្ចាស់ឈ្មោះ ដាញ់ ហឿន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិជុប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បណ្ដាលឲ្យរលំផ្ទះចំនួន០១ខ្នងទាំងស្រុង។

ចំណែកនៅស្រុកកំពង់រោទ៏មានខ្យល់កន្ត្រាក់ធ្វើអោយប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់២៤ ខ្នងស្ថិតនៅឃុំស្វាយយាន២០ខ្នងនិងឃុំខ្សែត្រ
០៤ខ្នង ប៉ុន្តែមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។

...

ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរស្រុក អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះ ត្រូវទៅរកទីទួលដែលមានសុវត្ថិភាព ដើម្បីការពារកុំឲ្យគ្រោះថ្នាក់ជាយថាហេតុ៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print