អុីស្រាអែលបានទទួលពលករថៃប្រហែល 30.000 នាក់ ដែលភាគច្រើនធ្វើការនៅកសិដ្ឋាន ក្បែរតំបន់ហ្គាហ្សា និងរាប់សិបនាក់ដែលត្រូវបានសម្លាប់ ឬចាប់ពង្រត់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់។
អុីស្រាអែលនិយាយថា ជនជាតិថៃ ៥៤នាក់ស្ថិតក្នុងចំណោមមនុស្សប្រមាណ ២២០នាក់ ដែលត្រូវបានក្រុមហាម៉ាស់ចាប់ជាចំណាប់ខ្មាំង។ រដ្ឋាភិបាលថៃបាននិយាយថា ប្រជាជនថៃ ៣២នាក់ត្រូវបានសម្លាប់។
នៅប្រទេសថៃ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាជនជាតិថៃច្រើនណាស់ រងគ្រោះដោយសារការវាយប្រហារ ថ្ងៃទី ៧ តុលា។ គេមិនច្បាស់ថា តើជនជាតិថៃត្រូវបានគេកំណត់គោលដៅជាក់លាក់ក្នុងការវាយប្រហារភេរវកម្ម របស់ក្រុមហាម៉ាស់ ឬយ៉ាងណា។ យ៉ាងណាមិញ អ្វីដែលច្បាស់លាស់នោះ គឺការធ្វើចំណាកស្រុកកម្លាំងពលកម្មពីប្រទេសថៃ ទៅអុីស្រាអែលមានទំនាក់ទំនងនឹងប្រវត្តិសាស្ត្រប៉ាឡេស្ទីន-អុីស្រាអែល។
រហូតមកដល់ចុងទសវត្សរ៍ឆ្នាំ 1980 ភាគច្រើនជាជនជាតិប៉ាឡេស្ទីនដែលបានអនុវត្តការងារ នៅក្នុងវិស័យរបស់អុីស្រាអែល។ បន្ទាប់ពីការបះបោរដំបូងរបស់ប៉ាឡេស្ទីន ប្រឆាំងនឹងអុីស្រាអែលក្នុងឆ្នាំ 1987 វាបានផ្លាស់ប្តូរភ្លាមៗ។ អុីស្រាអែលបានដាក់កំហិត លើចលនាចេញពី West Bank និង Gaza Strip ដែលធ្វើឱ្យចំនួនកម្មករប៉ាឡេស្ទីនធ្លាក់ចុះ។
Assia Ladizhinskaya មកពីអង្គការសិទ្ធិការងារ ដែលមានមូលដ្ឋាននៅទីក្រុង Tel Aviv លោក Kav LaOved បាននិយាយថា អុីស្រាអែលត្រូវតែជ្រើសរើស កម្មករបរទេស “ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឧស្សាហកម្ម លើបរិយាកាសនយោបាយ ក៏ដូចជាការសម្រេចចិត្តផ្នែករដ្ឋបាល និងសន្តិសុខយោធា”៕ ដោយធីរីណា
រូបថត: CNN