ឃ្លាំងលក់រថយន្ដមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលអោយឆេះរថយន្ដអស់ជាច្រេីនគ្រឿង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : រថយន្តជាច្រើនគ្រឿងត្រូវបានអគ្គីភ័យឆាប់ឆេះ នៅក្នុងឃ្លាំងលក់រថយន្តមួយកន្លែងស្ថិត នៅចំណុចអូរវែង​ ឃុំកាហែង​ ស្រុកសំរោងទង​ នាវេលាម៉ោង០០និង៤៥នាទីយប់ឈានចូល ថ្ងៃទី​១​ វិច្ឆិកា​ ២០២៣ ម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អា​យុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ​ ជាម្ចាស់​ឃ្លាំងនិងម្ចាស់ទីតាំង ។

តាមការបញ្ជាក់​ពីសមត្ថកិច្ច​បានអត់ដឹងថា ករណី​អគ្គិភ័យ​ខាងលើនេះបានបំផ្លាញឃ្លាំងទំហំ២០ម ×៣៤ ម ធ្វើអំពីដែកជញ្ជាំងស័ង្កសី ដំបូលស័ង្កសី​
​   -ឆេះរថយន្ដLexus 470 ចំនួន ០១គ្រឿង
-ឆេះរថយន្ដ Ford Ranger pickup ចំនួន ០២គ្រឿង
-ឆេះរថយន្ដLand Cruiser  ចំនួន ០២គ្រឿង
-ឆេះរថយន្ដដឹកទំនិញ ចំនួន ០១គ្រឿង (ឆេះមួយផ្នែកខាងស្ដាំ)
-និងឆេះសម្ភារៈប្រើប្រាស់ក្នុងរថយន្ដមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងជាថា ក្នុងហេតុការណ៍​ខាងលេី​មិនបណ្តាល​ឱ្យ​មានរបួសមនុស្ស​ ឬគ្រោះថ្នាក់​ដល់អាយុជីវិតឡេីយ​ សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​បានសហការនិងជួយអន្ដរាគមន៍គ្រប់គ្រងមិនអោយអគ្គិភ៏យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឬលំនៅឋាននៅក្បែរទីតាំងឆេះ​ ដោយប្រេីប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យ​ចំនួន០៦គ្រឿង​ និងប្រេីទឹកអស់០៧រថយន្ត​។

...

តាមអ្វីដែលទទួលបានបឋមពីកន្លែងកេីតហេតុគឺមូលហេតុ បណ្តាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ ព្រោះរថយន្ដដែ​លដាក់តាំងលក់នោះជាប្រភេទរថយន្ដជួសជុលផង​រថយន្ដលក់ផង​ (មួយទឹក)​ ៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print